គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយ នៅរាជធានីភ្នំពេញ និងគម្រោងពង្រីកបណ្តាញចែកចាយអគ្គិសនីតាមរបៀងសេដ្ឋកិច្ចភាគខាងត្បូង ក្រោមក្របខ័ណ្ឌឥណទានសម្បទាន និងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញជាគណៈអធិបតីក្នុងពីធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនៃគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយ នៅរាជធានីភ្នំពេញ និងគម្រោងពង្រីកបណ្តាញចែកចាយអគ្គិសនីតាមរបៀងសេដ្ឋកិច្ចភាគខាងត្បូងក្នុងខេត្តកោះកុង ខេត្តស្វាយរៀង និងខេត្តបន្ទាយមានជ័យ ក្រោមក្របខ័ណ្ឌឥណទានសម្បទាន និងជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលប្រទេសជប៉ុន ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្តីពាក់ព័ន្ធគម្រោងទាំងអស់ ៕