**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣**កម្ពុជា-អាម៉េរិក សហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក**ឯកអគ្គរាជទូតថៃ វាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា**ក្រសួងឧស្សាហកម្ម បន្តពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត និងណែនាំប្រធានសភាពាណិជ្ជកម្មខេត្ត បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទដីនិងផ្ទះមានវិវាទមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក**ក្រសួងធម្មការ ណែនាំពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ**រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញសេចក្តីណែនាំស្តីពី វិធានការទប់ស្កាត់ និងឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្ត**លោកជំទាវ ចម និម្មល អនុញ្ញាឱ្យអនុរដ្ឋមន្រ្តីនៃក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេសទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច ព្រមទាំងគណៈប្រតិភូចូលជួបពិភាក្សាការងារ**សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជាបន្ថែមទៀត**ទូតនូវែលសេឡង់ ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសខិតខំជំរុញវិនិយោគិនមកកម្ពុជា**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

លោកជំទាវ ឱ វណ្ណឌីន ក្រើនរម្លឹកដល់មូលដ្ឋាន​សុខាភិបាលឯកជន ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងថែទាំព្យាបាលអ្នកជំងឺដោយក្រម​សីលធម៌វិជ្ជាជីវៈ

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់មន្ទីរពេទ្យ និងគ្លីនិក ឬមជ្ឈមណ្ឌលវេជ្ជសាស្រ្តឯកជននានា ដែលបានទទួលការអនុញ្ញាតឱ្យដំណើរការនៅកម្ពុជា ត្រូវបន្តការយកចិត្តទុកដាក់ឱ្យបានជាអតិបរមា រៀបចំដោយយកចិត្តទុកដាក់តាមក្បួនខ្នាតទាំង​ផ្នែកបច្ចេកទេស វេជ្ជសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ការបណ្ដុះបណ្ដាលធនធានការប្រើប្រាស់ប្រព័ន្ធឌីជីថល ការងារគ្រប់គ្រង និងការថែទាំប្រកបដោយក្រម​សីលធម៌វិជ្ជាជីវៈ ត្រឹមត្រូវ។

លោកជំទាវបន្តថា ការធ្វើបែបនេះ ដើម្បីធានានូវការផ្តល់សេវារបស់ខ្លួននឹងទទួលបាននូវគុណ ភាព និងសុវត្ថិភាព ស្របតាមស្តង់ដារអប្បបរមាសម្រាប់មូលដ្ឋាន​សុខាភិបាលឯកជន ដែលទើបតែត្រូវបានដាក់ ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៣ ដល់ ២០៣០។
ការថ្លែងដូច្នេះរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ក្នុងឱកាសអញ្ជើញជាអធិបតីភាព សម្ពោធជាផ្លូវការនៃមជ្ឈមណ្ឌលវជ្ជសាស្តសាន់រ៉ាយស៍សែនសុខ កាលពីដើមសប្ដាហ៍នេះ នៅផ្សារទំនើបអ៊ីអនម៉ល។

លោកជំទាវវេជ្ជបណ្ឌិតបានបន្ដថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងពង្រឹង និងកែលំអប្រព័ន្ធសុខាភិបាលបន្ថែម ដើម្បីបំពេញតម្រូវការសេវាពិនិត្យ និងព្យាបាលជូនដល់ប្រជាជនឱ្យបានទាន់ពេលវេលា មានបច្ចេកទេសកាន់តែទំនើបស្របតាមការវិវត្តនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រ ​ក្នុងបរិបទ​សុខាភិបាលឌីជីថល ជំរុញការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព។

ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលក៏បានអនុញ្ញាតិ ឱ្យមានការបង្កើតមន្ទីរពេទ្យ ឬគ្លីនិក ឬមជ្ឈមណ្ឌលវេជ្ជសាស្រ្តឯកជនទំនើបៗ ដើម្បីបំពេញសេចក្តីត្រូវការផ្នែកសេវាសុខាភិបាល ចូលរួមកាត់បន្ថយនូវការស្វែងរកសេវា​សុខាភិបាលនៅក្រៅប្រទេស ដែលមានបន្ទុកចំណាយខ្ពស់សម្រាប់ ពលរដ្ឋកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា «មូលដ្ឋានសុខាភិបាលឯកជន នៅតែជាដៃគូអភិវឌ្ឍសុខាភិបាល ដែលស្ថិតនៅក្នុងប្រព័ន្ធសុខាភិបាល ដែលតម្រូវឱ្យមានការពង្រឹង​គុណភាពសេវា និងត្រូវតែផ្តល់សេវាដែលមានគុណភាព និងសុវត្ថិភាពជូនប្រជាជន នៅ​កម្ពុជាដោយមិនគិត​ពីជាតិសាសន៍​ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ»។

ក្នុងនាមក្រសួងសុខាភិបាល លោកស្រីសង្ឃឹមថា «វត្តមានរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់រ៉ាយស៍សែនសុខនាពេលនេះ និងតទៅអនាគតនឹងធ្វើឱ្យការផ្ដល់​សេវាសុខាភិបាលនៅកម្ពុជាកាន់តែល្អប្រសើរឡើង និងបង្កភាពភាពងាយស្រួល មានប្រសិទ្ធភាពខ្ពស់ និងទទួលបានទំនុកចិត្តពីប្រជាជន ហើយក៏នឹង​អាចជួយជំរុញឱ្យវិស័យសុខាភិបាលនៅកម្ពុជា កាន់តែរីកចំរើនទៅមុខ ដើម្បីជាប្រយោជន៍រួមដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា»។

លោក កាម៉ាតៈ ខយ៉ា (Kamata Keiya) ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិមន្ទីរពេទ្យ សាន់រ៉ាយស៍ភ្នំពេញ បានថ្លែងថា មន្ទីរពេទ្យ Sunrise បានបើកដំណើរការនៅឆ្នាំ២០១៦ ឥឡូវនេះជាឆ្នាំទី៧នៃប្រតិបត្តិការរបស់ខ្លួន។ នៅពេលនេះបានបង្កើតមជ្ឈមណ្ឌលពិនិត្យសុខភាព នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ដើម្បីផ្តល់សេវាសុខភាពកាន់តែទំនើប ងាយស្រួល ប្រកបដោយគុណភាព និងសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ។

មជ្ឈមណ្ឌលវេជ្ជសាស្ដ្រសាន់រ៉ាយស៍សែនសុខ មានសេវាកម្មដូចជា៖ ផ្នែកពិនិត្យសុខភាព ផ្នែកជំងឺទូទៅ ផ្នែកថែទាំបន្ទាន់ និងវះកាត់ខ្នាតតូច ការពិនិត្យ រោគវិនិច្ឆ័យ៖ រូបភាពវេជ្ជសាស្រ្ត និងមន្ទីរពិសោធន៍ ការចាក់ថ្នាំបង្ការជាដើម។ ចាប់តាំងពីឆ្នាំ២០១៦មក មន្ទីរពេទ្យ Sunrise Japan Phnom Penh បានប្តេជ្ញាបម្រើប្រជាជនកម្ពុជា តាមរយៈការផ្តល់សេវាវេជ្ជសាស្រ្តលំដាប់​ពិភពលោក។ ក្នុងរយៈពេល ៧ឆ្នាំ នៃប្រតិបត្តិការបានផ្តល់សេវាពិនិត្យសុខភាព​ច្រើនជាង ២៥,០០០នាក់រៀងរាល់ឆ្នាំ។

វេជ្ជបណ្ឌិត ហុង ឆាយ នាយកគ្រប់គ្រងមជ្ឈមណ្ឌលវេជ្ជសាស្ដ្រសាន់រ៉ាយស៍សែនសុខ បានឱ្យដឹងផងដែរថា «បេសកកម្មរបស់យើង​សម្រាប់មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ Sunrise គឺដើម្បីធានាថាប្រជាជនកម្ពុជាទាំងអស់ អាចទទួលបានសេវាវេជ្ជសាស្រ្ដល្អបំផុត ត្រឹមតែមួយជំហានប៉ុណ្ណោះពីផ្ទះ»។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា មជ្ឈមណ្ឌលថ្មីនេះ គឺជាគ្លីនិកទំនើបបំផុតដែលមានគោលបំណងពន្លឿន ការផ្តល់ការពិនិត្យសុខភាព បង្ការជាមួយនឹងជម្រើសពិនិត្យសុខភាពជាច្រើន។ ពិសេស​នឹង​ណែនាំ​មនុស្ស​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ឈ្លាសវៃ​តាម​តម្រូវការ​សុខភាព​របស់ពួកគេ។ ការផ្តួចផ្តើមគំនិតនេះ គឺដើម្បីការពារជីវិត និងធ្វើឱ្យមានសុខភាពល្អ​សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ដែលរស់នៅកម្ពុជា។ ប្រជាជននឹងឆ្លងកាត់បទពិសោធន៍ថែទាំសុខភាព ដ៏ធំទូលាយ ជាមួយនឹងតម្លៃសមរម្យ និងបរិយាកាសប្រកបដោយផាសុកភាព។
មជ្ឈមណ្ឌលវេជ្ជសាស្ត្រ សាន់រ៉ាយ ប្តេជ្ញាផ្តល់សេវាកម្មល្អបំផុត ដើម្បីបំពេញចិត្តរបស់ប្រជាពលរដ្ឋ តាមរយៈចំណុចសំខាន់ៗចំនួន ៤៖១- តម្លៃសមរម្យ,​២-សេវាកម្មរហ័ស ៣-គុណភាព​ខ្ពស់និងទី៤- ផាសុកភាព។សូមជម្រាបថា នៅក្នុងពិធីសម្ពោធជាផ្លូវការនៃមជ្ឈមណ្ឌលវជ្ជសាស្តសាន់រ៉ាយស៍សែនសុខនេះ មានការអញ្ជើញចូលរួមពីលោក អ៊ូអ៊ិណុ អាត់ស៊ូស៊ី (Atsushi Ueno) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃរដ្ឋាភិបាលជប៉ុនប្រចាំកម្ពុជា លោក សានុយ កាហ្ស៊ីម៉ាសា (Sanui Kazumasa) ប្រធានភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា លោក កាម៉ាតៈ ខយ៉ា (Kamata Keiya) ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិមន្ទីរពេទ្យ សាន់រ៉ាយស៍ភ្នំពេញ លោក Tsuboya, នាយកផ្សារ​ទំនើប AEON Mall សែនសុខ៕

អត្ថបទដែលជាប់ទាក់ទង