**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន

២០ឆ្នាំនៃការផ្តល់សេវារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល បាននាំមកនូវភាពជោគជ័យជាច្រើន ដល់ការចូលរួមរក្សាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ:នៅកម្ពុជា

ភ្នំពេញ៖ ចាប់តាំងពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានបង្កើតឱ្យមានក្រុមប្រឹក្សាអាជ្ញាកណ្តាល នាឆ្នាំ២០០៣ ដែលជាយន្តការត្រីភាគីសម្រាប់ដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការមក ពិតជាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការរក្សាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ:នៅកម្ពុជា ជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនភាពជឿទុកចិត្តពីដៃគូ ជាពិសេសអ្នកវិនិយោគ អ្នកបញ្ជាទិញអន្តរជាតិ ដែលបាននាំឱ្យមានកំណើននៃការវិនិយោគ កំណើនការងារ កំណើនការនាំចេញ កំណើនប្រាក់ឈ្នួល ក៏ដូចជាធ្វើឱ្យលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិតកាន់តែប្រសើរ។

ក្នុងរយៈពេល២០ឆ្នាំនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលដោះស្រាយសំណុំរឿងវិវាទការងាររួមចំនួន ៣,០៤២ ជាមួយនឹងអត្រាជោគជ័យប្រមាណ ៧៥% ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិអំពីប្រសិទ្ធភាពនៃការដោះស្រាយវិវាទការងាររួមដែលមានអត្រាសះជាខ្ពស់។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរខួប២០ឆ្នាំ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បញ្ជាក់ថា បច្ចុប្បន្ន ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាត្រូវបានទទួលស្គាល់ថា កាន់តែមានភាពចាស់ទុំ ដែលនេះសុទ្ធសឹងតែជាសមិទ្ធផលនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធវិស័យការងារ ជាពិសេសច្បាប់ស្តីពីការងារ និងយន្តការនៃការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងគ្រប់ភាគីពាក់ព័ន្ធ ដែលជាអ្នកប្រើប្រាស់សេវារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងជាពិសេស គឺការបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈរបស់អាជ្ញាកណ្តាលគ្រប់រូប។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា អនុលោមតាមច្បាប់ស្តីពីការងារ ការដោះស្រាយវិវាទការងារ តាមរយៈការផ្សះផ្សាដោយមន្ត្រីផ្សះផ្សានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺត្រូវធ្វើឡើងដោយឥតគិតថ្លៃ ឆ្លើយតបបានជាអតិបរមានូវតម្រូវការនៃភាគីវិវាទការងារ ការផ្សះផ្សាដោយអធិការការងារ និងការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលមានភាពឆាប់រហ័ស។

បើតាមឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែបន្តនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសង្គម អង្គការ ILO និងដៃគូអភិវឌ្ឍនានា សំដៅបន្តបង្កើនសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ និងគាំទ្រនូវនិរន្តរភាពក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ទន្ទឹមនឹងនេះ បានពង្រីកវិសាលភាព ក្រុមប្រឹក្សាកណ្តាលឱ្យទទួលយកសេវាដោះស្រាយវិវាទការងារបុគ្គលថែមទៀត ដោយសារតែបច្ចុប្បន្នការធ្លាក់ចុះនូវវិវាទការងាររួមដោយសារតែគ្រប់ភាគីយល់កាន់តែច្បាស់ក្នុងចូលរួមការអនុវត្តច្បាប់ស្តីពីការងារ ការបង្កើតឱ្យមាននូវវប្បធម៌រោងចក្រ សហគ្រាស ជាសហគមន៍សុខសាន្ត តាមរយ:ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអនុសាសន៍ទាំង១០ចំណុច ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំក្នុងអំឡុងពេលចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ៧៧លើក និងមានកម្មករចូលរួមប្រមាណ ១លាននាក់។

ឯកឧត្តមរដ្ឋមន្ត្រី អះអាងថា ការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលនោះ គឺភាគីវិវាទមានសេរីភាពក្នុងការជ្រើសរើសអាជ្ញាកណ្តាលចេញពីបញ្ជីអាជ្ញាកណ្តាល ដែលបានស្នើដោយភាគីតំណាងកម្មករនិយោជិត, បញ្ជីអាជ្ញាកណ្តាលដែលស្នើដោយភាគីនិយោជក និងបញ្ជីអាជ្ញាកណ្តាល ដែលស្នើដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺឈរលើគោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគោលការណ៍សមធម៌។ ចំណុចទាំងនេះ បានធ្វើឱ្យការដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានទទួលស្គាល់ថាមានតម្លាភាព និងភាពជឿជាក់ពីភាគីវិវាទ។

ផ្អែកលើលទ្ធផលជោគជ័យទាំងនេះ បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់នូវតួនាទីយ៉ាងសំខាន់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការពង្រឹងយន្តការដោះស្រាយវិវាទការងារតាមរយៈការលើកកម្ពស់កម្រិតអនុលោមភាពនៃការអនុវត្តច្បាប់ស្តីពីការងារ, ច្បាប់ស្តីពីសហជីព, ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា, និងច្បាប់ស្តីពីរបបសន្តិសុខសង្គម ជាពិសេស ការជំរុញឱ្យមានការដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយវិវាទការងារនៅតាមសហគ្រាស គ្រឹះស្ថាន សំដៅទប់ស្កាត់ឱ្យបាននូវការរីករាលដាលពីវិវាទការងារតូចៗទៅជាវិវាទការងារធំ៕

អត្ថបទដែលជាប់ទាក់ទង