នាយឧត្តមសេនីយ៍ ម៉ឹង សំផន នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសាខាកាកបាតក្រហម ស្រុកចន្ទ្រា ខេត្តស្វាយរៀង
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការពារជាតិ និងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចន្រ្ទា និង លោកជំទាវ ព្រមទាំងមានការចូលរួមពីចៅស្រី របស់សម្តេចតេជោ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣បាននាំយកអំណោយកាកបាទក្រហមប្រចាំឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនសាខាកាកក្រហមកម្ពុជាស្រុកចន្ទ្រា ស្វាយរៀង រួមជា៖ អង្ករ ១០តោន ត្រីខ ១០០យួរ មី ១០០កេះ ទឹកស៊ីអ៊ីវ ១០០ យួរ ទឹកត្រី ១០០យួរ កៅស៊ូតង់១០ ធុងទឹក១០ ប្រេង ១០០០ លីត្រ និង ថវិកា ១០ លានរៀល ដែលសរុបថវិកាទាំងអស់មានចំនួន ៥ ៦០៤ ០០០ រៀល ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ឹង សំផន និង លោកជំទាវ ក៏បានបន្តចុះសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រួ សិស្សានុសិស្ស នៅអនុវិទ្យាល័យ ផន សែន ទេពធីតា ស្ថិតនៅក្នុងឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង និងបាននាំយកអំណោយសម្តេចតេជោ និងសម្តេចព្រឹទ្ធបណ្ឌិត ចែកជូន ដល់សិស្សានុសិស្ស អាណាព្យាបាលសិស្ស ព្រមទាំងលោកគ្រូ អ្នកគ្រូ រួមមាន: ចែកជូនដល់លោកគ្រូ អ្នកគ្រួ ម្នាក់ៗ ទទួលបាន ៥០ ០០០ រៀល សិស្សានុសិស្សម្នាក់ៗ ២០ ០០០ រៀល និង ប្រគល់ជូននូវ កាបូប និង សម្ភារះសិក្សាផងដែ៕