ខេត្តពោធិ៍សាត់ នឹងរៀបចំផ្សាយបន្តផ្ទាល់គ្រប់ការប្រកួតបាល់ទាត់ របស់ក្រុមជម្រើសជាតិកម្ពុជា នៅទីតាំងចំនួន៣
ពោធិ៍សាត់៖ ដើម្បីចូលរួមអបអរសារទរ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងមន្ទីរព័ត៌មានខេត្ត នឹងរៀបចំផ្សាយបន្តផ្ទាល់គ្រប់ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅចំនួន០៣ទីតាំង។