រដ្ឋបាលខេត្តកោះកុង នឹងរៀបចំទីតាំងការផ្សាយបន្ដផ្ទាល់ពីការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម នៅទីតាំងចំនួន៧ទូទាំងខេត្ត
កោះកុង៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ (ស៉ីហ្គេម) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលខេត្តនឹងរៀបចំទីតាំងការផ្សាយផ្ទាល់ពីការប្រកួតកីឡាបាល់ទាត់ នៅទីតាំងចំនួន៧នៅទូទាំងខេត្ត។