**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម

ប្រធាន CAMSOC៖ ការប្រកួតស៊ីហ្គេមមាន ៣៧ប្រភេទកីឡា ធ្វើនៅភ្នំពេញ និងខេត្តចំនួន៤

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) នៅថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យដឹងថា ការប្រកួតកីឡាស៊ីហ្គេម មានសរុបចំនួន៣៧ប្រភេទកីឡា ក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមាន៖ ព្រះសីហនុ, កែប, កំពត និងសៀមរាប។

ការបញ្ជាក់ឲ្យដឹងបែបនេះ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើឡើងក្នុងឱកាស អញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពី ព្រឹត្តិការណ៍ស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «ជារួមយើងមានប្រភេទកីឡាចំនួន៣៧ ប៉ុន្ដែមណ្ឌល ឬក៏ទីតាំងសម្រាប់ប្រកួត បែងចែកចំនួនប៉ុន្មានទីតាំងបន្ថែម រួមជាមួយនឹងខេត្តចំនួន៤ បន្ថែមទៀត រួមមាន៖ ខេត្ដព្រះសីហនុ, ខេត្តកែប, ខេត្ដកំពត និងខេត្ដសៀមរាប»។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ប្រភេទកីឡានេះ បែងចែកចំនួន៣៧ប្រភេទកីឡា ប៉ុន្ដែវិញ្ញាសារមានរហូត ទៅដល់៥៨៦វិញ្ញាសារ ដូច្នេះកិច្ចការងារនេះ ចែកទៅតាមទីតាំងមួយចំនួន ដើម្បីធ្វើការប្រកួត និងចំពោះពេលវេលា គឺមានការផ្សព្វផ្សាយយ៉ាងច្បាស់លាស់។

បន្ថែមពីនោះទៀត សម្ដេចពិជ័យសេនា បានបញ្ជាក់ថា ការរៀបចំរបស់កម្ពុជា គឺមានការលក្ខណៈធំធេង សូម្បីតែមេដាយ គឺបានរៀបចំ ធ្វើរហូតដល់ ៥១៥១មេដាយ គិតមកដល់សព្វថ្ងៃនេះ​ ដែលគិតទាំងមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ដើម្បីបំពាក់ដល់ជ័យលាភី ដែលទទួលបានមេដាយ តាមចំនួនវិញ្ញាសារប្រភេទកីឡានីមួយៗ។

ទន្ទឹមគ្នានេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ចំនួនប្រភេទកីឡា ដែលមានចំនួនច្រើនជាងគេ គឺនៅមជ្ឈមណ្ឌលជ្រោយចង្វារ OCIC រាជធានីភ្នំពេញ ដែលមានប្រភេទកីឡា រហូតដល់ចំនួន ១៣ប្រភេទកីឡា។

បើតាមឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ចំនួនប្រភេទកីឡា ដែលប្រកួតនៅពហុកីឡដ្ឋានមរតកតេជោ មានចំនួន៩កីឡា រួមមាន៖ អត្ដពលកម្ម, ហុកគី, វាយសី, យុទ្ធគុណ (អានីស ជូជីតស៊ូ ឃីកបុកស៊ីង គុនល្បុក្កតោ គុនខ្មែរ វ៉ូវីណាម), បាល់បោះ, វាយកូនបាល់, វាយកូនឃ្លីលើតុ,​ ហែលទឹក។

ប្រភេទកីឡាទាំង៣៧នេះ រួមមាន៖
១៖ អត្ដពលកម្ម, ២៖ ហែលទឹក, ៣៖ វាយសី, ៤៖ បាល់បោះ, ៥៖ ប៊ីយ៉ា និងស្នូកឃឺ, ៦៖ ប្រដាក់សកល, ៧៖ អុកចិន និងអុកចត្រង្គ, ៨៖ គ្រិតឃីត, ៩៖ ជិះកង់, ១០៖ កីឡារាំ, ១១៖ កីឡាអេឡិចត្រូនិក, ១២៖ គុនដាវ, ១៣៖ ហ្លូរប៊ល, ១៤៖ បាល់ទាត់, ១៥៖ វាយកូនហ្គោល, ១៦៖ កាយសម្ព័ន្ធ, ១៧៖ ហុកគី, ១៨៖ ម៉ូតូទឹក, ១៩៖ យូដូ, ២០៖ ការ៉ាតេ, ២១៖ យុទ្ធគុណ, ២២៖ កីឡាឧបសគ្គ, ២៣៖ បញ្ចាសីលា, ២៤៖ ប៉ែតង់, ២៥៖ ទូកក្ដោង, ២៦៖ សីដក, ២៧៖ សូហ្វតិន្នីស, ២៨៖ វាយកូនឃ្លីលើតុ, ២៩៖ តេក្វាន់ដូ, ៣០៖ វាយកូនបាល់, ៣១៖ ប្រណាំងទូកនាគ, ៣២៖ ទ្រីយ៉ាត្លុង, ៣៣៖ បាល់ទះ, ៣៤៖ លើកទម្ងន់, ៣៥៖ ចំបាប់, ៣៦៖ វូស៊ូ និងទី៣៧៖ កីឡាបង្ហាញ បាល់ទាត់លើតុ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ៨ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល៦៤ឆ្នាំមកហើយ។ SEA Games: ចាប់ផ្តើមពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង