ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បែងចែកភារកិច្ចជូនលោក ហ៊ុន កុសល ឱ្យជួយលើការងារដោះស្រាយវិវាទដីធ្លី និងការងារផ្សេងៗទៀត
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចបែងចែកភារកិច្ចជូន លោក ហ៊ុន កុសល អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបបនីយកម្ម និងសំណង់ ឱ្យជួយរដ្ឋមន្ត្រី និងរដ្ឋលេខាធិការ លើការងារដោះស្រាយវិវាទដីធ្លី ការអភិវឌ្ឍ និងប្រព័ន្ធផ្សព្វផ្សាយគោលនយោបាយ និងច្បាប់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការងារពាក់ព័ន្ធអង្គការសង្គមស៉ីវិល វប្បធម៌ ព័ត៌មាន និងអនុវត្តការងារផ្សេងទៀតដែលរដ្ឋមន្ត្រីប្រគល់ជូន។