លោក ញ៉ាញ់ ជាបហ៊ង អមដំណើរលោក ហៀ ម៉េង ចុះពិនិត្យទីតាំងកែលម្អ ទំនប់អាងទឹកចាន់ថ្នាល ស្ដារប្រព័ន្ធប្រឡាយ កែលម្អខ្នងទំនប់ ដែលបញ្ចប់កាងាររួចរាល់ ដាក់ជូនពលរដ្ឋប្រើប្រាស់
ភ្នំពេញ៖ ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ លោក ហៀ ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម មានការចូលរួមពី លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរឃុំ ភូមិ បានចុះពិនិត្យទីតាំងដែលកែលម្អ ទំនប់អាងទឹកចាន់ថ្នាល (សំណង់បង្ហៀរ) ស្ដារប្រព័ន្ធប្រឡាយ កែលម្អខ្នងទំនប់ និងសាងសង់សំណង់សិល្បការ ដែលបានបញ្ចប់កាងាររួចរាល់100% និងដាក់ជូនបងប្អូនប្រជាពលរដ្ឋ សាធារណៈជន សម្រាប់ប្រើប្រាស់ ។