លោក ញ៉ាញ់ ជាបហ៊ង អញ្ជើញសំណេះសំណាលជាមួយបងប្អូន កម្មករកម្មការិនី ប្រមាណជាង ១ពាន់នាក់ ដើម្បីផ្សព្វផ្សាយគោលនយោបាយ អភិវឌ្ឍន៍វិស័យការងារ នៅស្នាក់ការគណបក្សឃុំស្វាយចចិប
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ លោក ញ៉ាញ់ ជាបហ៊ង ប្រធានក្រុមកាងារថ្នាក់ខេត្តចុះជួយឃុំស្វាយចចិប សហការជាមួយ តំណាងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវះខេត្ត បានអញ្ជើញជាអធិបតី និងមានការចូលរួមកិត្តិយស ពីលោក លោកស្រី សមាជិកក្រុមកាងារ លោក លោកស្រី ជាសមាជិកគណបក្សស្រុក ឃុំ ភូមិ ជួបសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនី វគ្គទី១ ចំនួនប្រមាណជាង ១ ២៧៧ នាក់ មកពី១០ភូមិ (ព្រឹក៥ភូមិ និងរសៀល៥ភូមិ) ដើម្បីផ្សព្វផ្សាយគោលនយោបាយ អភិវឌ្ឍន៍វិស័យការងារ និងអត្ថប្រយោជន៍ផ្សេងៗដែលបងប្អូននត្រូវទទួលបាននៅកន្លែងការងារ នៅស្នាក់ការគណបក្សឃុំស្វាយចចិប ស្រុកបសេដ្ឋ ។
ក្រៅពីនេះ ក៍មានការឆ្លើយសំនួរ ចម្លើយទទួលរង្វាន់ (កាបូបធំ ថវិកា៥០,០០០រៀល ក្នុងមួយសំនួរ) និងការផ្ដល់ជូនសន្លឹកឆ្នោត ផ្សងសំណាងជូនបងប្អូនសម្រាប់ទទួលបាននូវ សម្ភារៈ អនុស្សាវរីយ៍ កង្ហារ ឆ្នាំងដាំបាយ និងកំសៀវទឹក សរុប ៣០គ្រឿង ដោយឡែកបងប្អូនដែលចូលរួមទទួលបាន សារ៉ុង ១ កាបូបដៃ១ និងស្រ្តីមានផ្ទៃពោះ ៤៤ នាក់ ម្នាក់៥០,០០០ រៀលផងដែរ៕