ករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម
ភ្នំពេញ៖ នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២០:២០នាទី មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ម្ចាស់ផ្ទះឈ្មោះ រឿន ភីរម្យ ភេទប្រុស អាយុ៣០ឆ្នាំ ស្ថិតនៅក្នុងភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បណ្តាលឲ្យខូចខាត ផ្ទះសង់អំពីឈើ ជញ្ជាំងសង្ក័សី ដំបូលប្រក់សង្ក័សី ទំហំ៥ម៉ែត្រ x ៦ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតស្ទើរតែទាំងស្រុង ដោយមូលហេតុ មកពីទុស្សេខ្សែភ្លើង ។
ករណីនេះកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ពាន់លីត្រ ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ៕