រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងធ្វើការផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍ស៊ីហ្គេម ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃបិទបញ្ចប់
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ តាមរយៈឆាណែលតេឡេក្រាមនៅថ្ងៃទី១ ខែឧសភានេះ បានបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ ប្រទេសកម្ពុជាជាម្ចាស់ផ្ទះ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងធ្វើការផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍ស៊ីហ្គេម ចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃបញ្ចប់ នៃព្រឹត្តិការណ៍។
ជាមួយគ្នានោះរដ្ឋបាលខេត្តក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ឱ្យបានច្រើនកុះករ នៅបរិវេណសួនសម្តេចព្រះសង្ឃរាជ ជួន ណាត ក្រុងច្បារមនខេត្តកំពង់ស្ពឺ តាមតារាងជូនភ្ជាប់៕