សម្ដេចតេជោ ប្រាប់ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីយុត្តិធម៍ធ្វើការជាមួយតុលាការ ដើម្បីធានាលោកអៀ ចាន់ណា ឱ្យនៅក្រៅឃុំ
ភ្នំពេញ៖ បន្ទាប់ពី លោកអៀ ចាន់ណា បានធ្វើការសូមទោស ចំពោះកំហុសឆ្គង ដូចមានក្នុងវីដេអូនិង លិខិតនាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យ ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ធ្វើការជាមួយតុលាការតាមផ្លូវច្បាប់ដើម្បី សុំធានាលោក អៀ ចាន់ណា ឱ្យបាននៅក្រៅឃុំ ជាបណ្តោះអាសន្ន។
តាមរយៈឆេណែលតេលេក្រាម នៅរសៀលថ្ងៃទី១ ខែ ឧសភានេះ សម្ដេចតេជោ ហ៊ុនស សែន បានលើកឡើងយ៉ាងដូច្នេះថា “លោកអៀ ចាន់ណាបានធ្វើការសូមទោស ចំពោះកំហុសឆ្គងដូចមានក្នុងវីដេអូនិង
លិខិតរបស់គាត់។ ខ្ញុំសូមស្នើរឯកឧត្តមកើត រិទ្ធរដ្ឋមន្ត្រីក្រសួង យុត្តិធម៍ធ្វើការជាមួយតុលាការតាមផ្លូវច្បាប់ដើម្បីសុំធានាលោកអៀ ចាន់ណា ឱ្យបាននៅក្រៅឃុំជាបណ្តោះអាសន្ន”៕