**មន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញអាជ្ញាធរខេត្តកណ្ដាល ត្រូវក្តាប់ឱ្យបានរាល់សភាពការនានាក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីដោះស្រាយទាន់ពេលវេលា**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៥ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់**ហ្លួងម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា**ព្រះមហាក្សត្រ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា**ឥណ្ឌា ដាក់ពន្ធបណ្តោះអាសន្ន ១២ភាគរយ លើការនាំចូលដែកថែប ពីប្រទេសចិន**ប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង រំពឹងថាកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក នឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកដំណោះស្រាយមួយដែលផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក**លោកស្រី Paetongtarn ថាកិច្ចចរចាពាណិជ្ជកម្មរវាងថៃ និងអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅ ថ្ងៃទី២៣ មេសា ត្រូវបានពន្យារពេល**អត្រាគាំទ្ររបស់លោក ត្រាំ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីដឹកនាំសេតវិមានក្នុងអាណត្តិទី២**ស្នងការនគរបាលខេត្តឧត្តរមានជ័យ ណែនាំដល់អង្គភាពនីមួយៗត្រូវដាក់ចេញនូវវិធានការ ទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទ មិនឲ្យកើតមានឡើង ក្នុងមូលដ្ឋានទូទាំងខេត្ត**កម្លាំងសមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លួនក្មេងទំនើង មួយក្រុមបង្ហោះម៉ូតូ នៅតាមបណ្ដោយមហាវីថីសុីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣)**បទវិភាគ៖ប្រឈមមុខនឹងការគំរាមកំហែងនៃគោលនយោបាយពន្ធគយ ចរន្ត “បណ្តេញប្រទេសអាមេរិកឱ្យនៅឯកោ”នៅទូទាំងពិភពលោកត្រូវបង្កើនល្បឿន**លទ្ធផលនៃការបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យមន្ត្រីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវ ហ៊ី ម៉ារីណា ជំនួយការអគ្គលេខាធិការដ្ឋាន ចំពោះមរណភាព ឯកឧត្តម សុខ សំអុល ត្រូវជាស្វាមី**ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ ទំនាក់ទំនងកម្ពុជា-ចិនឈានដល់កម្រិតកំពូលដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ**កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ**កម្ពុជា-ចិនរក្សានូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើផ្នែកប្រព័ន្ធផ្សព្វផ្សាយ**កម្ពុជា និងចិន មានទំនាក់ទំនងជាប្រពៃណី រាប់ពាន់ឆ្នាំមកហើយ និងវប្បធម៌អរិយធម៌ដ៏ចំណាស់និងអស្ចារ្យរៀងៗខ្លួន**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យ អនុម័ត លើរបៀបវារៈចំនួន២៥**ឧបនាយករដ្ឋមន្រ្តីពីររូប អញ្ជើញជាគណៈធិបតីក្នុងពិធីប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ចំនួន ៥៩ ៩៥៣បណ្ណ ស្ថិតនៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ**ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន១២គ្រួសារនៅឃុំកន្ទឺ១ ទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់

ឯកឧត្ដម សក់ សេដ្ឋា គោរពអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានគោរមងារជា “ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក” និង “បណ្ឌិត កិត្តិយស ផ្នែកមនុស្សសាស្ត្រ” ពីសាកលវិទ្យាល័យណេហ្គរី ប៉ាដាន


ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ សូមសម្តែងនូវគោរពអបអរសាទរដ៏ស្មោះស្ម័គ្របំផុតជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រកបដោយមហាកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលសម្តេច ទទួលបានគោរមងារជា “ពុទ្ធមាមកាភិបាល នៃអង្គការពុទ្ធសាសនិកពិភពលោក” និង “បណ្ឌិត កិត្តិយស ផ្នែកមនុស្សសាស្ត្រ” ដោយសាកលវិទ្យាល័យណេហ្គរី ប៉ាដាន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅ រមណីយដ្ឋានវត្តភ្នំ មណ្ឌលដ្ឋានប្រវត្តិសាស្ត្រ នៃការកកើតរាជធានីភ្នំពេញផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនា។

ប្រជាជាតិកម្ពុជាពិតជាមានមោទនភាពខ្ពស់ណាស់ ដែលសម្តេចតេជោ ទទួលបានបន្ថែមទៀតនូវគោរមងារដ៏ប្រពៃថ្លៃថ្លា និងសក្តិសមបំផុតខាងលើ ដែលបញ្ជាក់ពីការគោរពប្រតិបត្តិ តាមលំអានព្រះពុទ្ធសាសនាដោយទឹកចិត្តសទ្ធាជ្រះថ្លាបរិសុទ្ធមិនអាចកាត់ថ្លៃបាន។ ម្យ៉ាងទៀតការទទួលបាន បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ គឺស័ក្តិសមបំផុតចំពោះ សម្តេចតេជោ ដែល ផ្តើមចេញពីស្នាដៃនៃការដឹកនាំរបស់សម្ដេច ក្នុងការដឹកនាំកសាង ការអភិវឌ្ឍន៍សង្គមកម្ពុជាទាំងមូលដោយ មិនខ្លាចនឿយហត់ រហូតទទួលបាននូវសិទ្ធិសេរីភាពយ៉ាងពេញលេញ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយ កំណើនសេដ្ឋកិច្ចរឹងមាំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ព្រះរាជាណាចក្រកម្ពុជា នឹងបន្តរីកចម្រើនឥតឈប់ឈរ តាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ និង បន្តភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ ខ្ញុំសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់របស់សម្ដេច នូវព្រះពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង