ឯកឧត្ដម ឃួង ស្រេង ទទួលជួបសម្ដែងការគួរសមជាមួយ អភិបាលខេត្តស៊ូម៉ាត្រាខាងលិច ដើម្បីពិភាក្សាការងារទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងខេត្តស៊ូម៉ាត្រាខាងលិច
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃអង្គារ៍ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម ម៉ាយែលឌី អាន់ស្យារូឡា ( H.E. Mr. Mahyeldi Ansyarullha ) អភិបាលខេត្តស៊ូម៉ាត្រាខាងលិច ដើម្បីពិភាក្សាការងារទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងខេត្តស៊ូម៉ាត្រាខាងលិច និងបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ វប្បធម៌ ពាណិជ្ជកម្ម និងអប់រំឱ្យកាន់ល្អប្រសើរបន្ថែមទៀត ៕