**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យប្រធានអង្គការ IOM ទើបតែតាំងថ្មី ចូលជួបសម្ដែងការគួរសម

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកស្រី Sarah Lou Arriola ប្រធានអង្គការទេសន្ដរប្រវេសន៍អន្ដរជាតិ (IOM) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទើបតែតាំងថ្មី ចូលជួបសម្ដែងការគួរសម។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវការស្វាគមន៍ចំពោះអង្គការ IOM ដែលបានជួយគាំទ្រទៅដល់ប្រទេសកម្ពុជា ដែលពាក់ព័ន្ធទៅនឹងការងារទេសន្ដរប្រវេសន៍ និងសូមអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដែលអង្គការ IOM មានជាមួយបណ្ដាក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោមជឿជាក់ថា អង្គការ IOM និងក្រសួងមហាផ្ទៃ នឹងបន្ដពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាក់ព័ន្ធរវាងភាគីទាំងពីរឱ្យកាន់តែរីកចម្រើនឡើងថែមទៀត។

ជាការឆ្លើយតប លោកស្រីប្រធានអង្គការ IOM ក៏បានសម្ដែងនូវអំណរគុណចំពោះពាក្យពេជ្យវាយតម្លៃរបស់ សម្ដេចក្រឡាហោម មកលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង IOM ជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងមហាផ្ទៃផងដែរ។

លោកស្រី ក៏សូមយកឱកាសនេះ សម្ដែងនូវការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានទទួលតួនាទីប្រកបដោយជោគជ័យជាប្រធានអាស៊ាន ឆ្នាំ២០២២ កន្លងទៅ។

លើសពីនេះ លោកស្រី ក៏សូមអបអរសាទរចំពោះកម្ពុជា ជាប់ជាប្រទេសជ័យលាភី ក្នុងការធ្វើទេសន្ដរប្រវេសន៍ ដោយមានសុវត្ថិភាព និងមានរបៀប រៀបរយ ហៅកាត់ថា GCM country ដែលនៅក្នុងតំបន់អាស៊ី មានតែចំនួន ៦ប្រទេសប៉ុណ្ណោះទទួលបានជ័យលាភីនេះ។

លោកស្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជា សមិទ្ធផលដែលកម្ពុជា ខិតខំសម្រេចបានក្នុងការក្លាយជា GCM country នេះ។

លោកស្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្ស ដោយដើរស្របតាមផែនការយុទ្ធសាស្ដ្រថ្នាក់ជាតិ ដែលបានកំណត់នៅលើការងារនេះ។

លោកស្រី បានជម្រាបជូនបន្ថែមដែរថា ស្ថានភាពការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនូវប្រទេសរបស់លោកស្រី គឺប្រទេសហ្វីលីពីន បានសម្រេចបាននូវវឌ្ឍនភាពល្អប្រសើរទៅលើការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ។

លោកស្រី សង្ឃឹមជឿជាក់ថា នឹងអាចយកបទពិសោធន៍ទាំងនោះមកចែករំលែកជាមួយនឹងបណ្ដាប្រទេសអាស៊ាន នៅក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំងជាមួយកម្ពុជាផងដែរ។

លោកស្រី បានថ្លែងកោតសរសើរចំពោះអាជ្ញាធរអន្តោប្រវេសន៍របស់កម្ពុជា ដែលបានផ្ដល់កិច្ចសហការបានយ៉ាងល្អ ជាពិសេសក្នុងរយៈពេលនៃវិបត្តិជំងឺកូវីដ-១៩ ដែលមន្ត្រីបំពេញតួនាទីអន្តោប្រវេសន៍តាមព្រំដែន បានផ្តល់កិច្ចសហការដ៏ល្អក្នុងការគ្រប់គ្រងត្រួតពិនិត្យព្រំដែន ក៏ដូចជាការផ្តល់នូវការថែទាំយកចិត្តទុកដាក់ចំពោះជនទេសន្ដរប្រវេសន៍ចូលមកកម្ពុជា ការត្រួតពិនិត្យនូវឯកសារឆ្លងដែន និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត ដែលកិច្ចការនេះជាការរួមចំណែកមួយទៅដល់ការការពារ និងការប្រឆាំងអំពើជួញដូរមនុស្សផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានឯកភាពចំពោះអ្វីដែលលោកស្រីបានលើកឡើង ដោយចាត់ទុកការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស និងការជួយសង្គ្រោះជនរងគ្រោះ ជាកិច្ចការមួយដ៏មានសារៈសំខាន់។ ទន្ទឹមនេះសម្ដេចក្រឡាហោម ក៏បានជម្រាបជូនដោយសង្ខេបអំពីកិច្ចការមួយចំនួនទៀតដែលកម្ពុជាបាន នឹងកំពុងខិតខំធ្វើ គឺទីមួយពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ដែល កម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះកាលពីដើមឆ្នាំ២០២៣ ហើយទន្ទឹមនោះ ពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស កម្ពុជាកំពុងខិតខំប្រឹងប្រែងធ្វើការងារនេះយ៉ាងសកម្មដែរ។

សម្ដេចក៏សង្ឃឹមជឿជាក់ថា តាមអ្វីដែលលោកស្រីបានលើកឡើង កម្ពុជាអាចនឹងរៀនសូត្រនូវអ្វីដែលជាបទពិសោធន៍ល្អៗរបស់ប្រទេសហ្វីលីពីន លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ សម្ដេចក្រឡាហោម បានលើកទឹកចិត្តឲ្យក្រុមការងារពាក់ព័ន្ធបន្តកិច្ចសហប្រតិបត្តិការ ក៏ដូចជាចែករំលែកបទពិសោធន៍ទៅវិញទៅមកលើការងារនេះផងដែរ។

លោកស្រីប្រធានអង្គការ បានសម្ដែងសេចក្ដីរីករាយ និងបានគូសបញ្ជាក់ថាបន្ថែមថា ការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនេះ ពិតជាទាមទារឱ្យមាននូវកិច្ចសហប្រតិបត្តិការជាមួយគ្នាជិតស្និទ្ធ ជាពិសេសប្រទេសក្នុងតំបន់មេគង្គ ដែលមានព្រំដែនជាប់ៗគ្នារវាងប្រទេសមួយទៅប្រទេសមួយ ទាមទារជាចាំបាច់នូវការបង្កើតកិច្ចសហប្រតិបត្តិការជិតស្និទ្ធដើម្បីរួមគ្នាទប់ស្កាត់នូវអំពើជួញដូរមនុស្ស។ លោកស្រីក៏បានជម្រាបជូនដែរថា ប្រទេសទាំងអស់ សុទ្ធតែមានតួនាទីសំខាន់ៗក្នុងការរួមគ្នាទប់ស្កាត់នូវអំពើជួញដូរមនុស្ស។

សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះលោកស្រីដែលបានចែករំលែកនូវព័ត៌មាន ក៏ដូចជាបទពិសោធន៍នេះ និងសូមជូនពរលោកស្រីប្រធានអង្គការ IOM ទទួលបានជោគជ័យក្នុងបេសកម្មការងារផងដែរ៕

អត្ថបទដែលជាប់ទាក់ទង