កីឡាការិនីជឺជីស៊ូកម្ពុជា ខាន់ ចេសា ទទួលបានមេដាយប្រាក់ក្រោយចាញ់ហ្វីលីពីន
ភ្នំពេញ៖ កីឡាការិនីជឺជីស៊ូកម្ពុជា ខាន់ ចេសា ដណ្ដើមបានមេដាយប្រាក់ជូនកម្ពុជា ក្រោយចាញ់កីឡាការនី ហ្វីលីពីន។
សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរ និងលើកទឹកចិត្ត ដល់កីឡាការិនី ខាន់ ចេសា បន្ទាប់ទទួលបានមេដាយប្រាក់ជូនកម្ពុជា លើវិញ្ញាសាជូជីតស៊ូទម្ងន់៥២គីឡូក្រាមផងដែរ៕