**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១០ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់១៧ អង្សា**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ណែនាំឱ្យអាជ្ញាធរពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយការលំបាកជូនពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំដល់អាជ្ញាធរខេត្តកណ្តាល ត្រូវបង្ការទប់ស្កាត់រាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**វិធានការបន្ធូរបន្ថយពន្ធគយរបស់រដ្ឋាភិបាលចិននឹងនាំមកនូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូង**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរលួចមានស្ថានទម្ងន់ទោស (ប្រើកាំភ្លើងប្លន់ម៉ូតូ)**ឧត្តមសេនីយ៍ទោ សោម ស៊ុន កោតសរសើរចំពោះក្រុមការងារលេខាធិការដ្ឋាន សមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បម្រើឱ្យសកម្មភាពការងារ គណៈកម្មាធិការសមាគមអតីតយុទ្ធជនបានយ៉ាងល្អប្រសើរ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយជូនសាលាបឋមសិក្សាពងទឹក ស្ថិតនៅភូមិពងទឹក ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ**កម្ពុជាស្វាគមន៍រាល់វិនិយោគិន ដែលមានបំណងចង់វិនិយោគលេីការកែច្នៃ និងធ្វេីពាណិជ្ជកម្ម នាំចេញ**កម្ពុជាស្វាគមន៍ចំពោះក្រុមការងារនៃអង្គការ FAO ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការគាំទ្រក្នុងវិស័យជលផល និងវារីវប្បកម្មក្នុងប្រទេសកម្ពុជា**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចូលរួមរំលែកទុក្ខចំពោះមរណភាពមហាឧបសិកា គង់ លាន់ ម្ដាយបង្កើតឯកឧត្តម មាស សុភា**ភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅឡូសអេនជឺលេស បង្ខំមនុស្សជាង ១៨០,០០០នាក់បានភៀសខ្លួនចេញពីផ្ទះ ដោយបំផ្លាញសំណង់រាប់ពាន់ខ្នង**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង

រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ៖ ក្នុងនាមជា​ម្ចាស់ផ្ទះ យើងត្រូវប្រកួតដោយ​ក្រមសីលធម៌ និង​យុត្តិធម៌ ដើម្បី​ជៀស​វាង​ខូចកេរ្តិ៍ឈ្មោះ​ប្រទេស ខូចកេរ្តិ៍ឈ្មោះពូជពង្សខ្មែរ

ភ្នំពេញ៖ ក្នុងពិធីជួបសួរសុខទុក្ខ និងសំណេះសំណាល ជាមួយ លោក លោកស្រី ជាគ្រូបង្វឹក និង​កីឡាករ-កីឡាការិនី នៃសហព័ន្ធខ្មែរកីឡាទោចក្រយាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងដោយសង្កត់ធ្ងន់ថា ក្នុងនាមជា​ម្ចាស់ផ្ទះ យើងត្រូវធ្វើការប្រកួតប្រកប​ដោយ​ក្រមសីលធម៌ និង​យុត្តិធម៌ ដើម្បី​ជៀស​វាង​ខូចកេរ្តិ៍ឈ្មោះ​ប្រទេស ខូចកេរ្តិ៍ឈ្មោះពូជពង្សខ្មែររបស់យើង ដោយមិនមែនជ័យជំនះ ឬមេដាយដែល​បានមកពីការ​បំពារបំពាន ឬការប្រកួតមិនត្រឹមត្រូវនោះឡើយ។

ពិធីសួរសុខទុក្ខ និងសំណេះសំណាលនេះ ធ្វើឡើងនាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមប្រតិភូរាជ​រដ្ឋាភិបាលកម្ពុជា, ឯកឧត្តមទីប្រឹក្សានៃក្រសួងពាណិជ្ជកម្ម, លោក​ នូ ចំរើន អគ្គលេខាធិការ នៃសហព័ន្ធខ្មែរ​កីឡាទោចក្រយាន, លោក ភឿន គីមលី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប, លោកគ្រូបង្វឹក និងកីឡាករ-កីឡាការិនីនៃសហព័ន្ធខ្មែរកីឡា​ទោចក្រយានជាច្រើនរូប។

ក្នុងនាមជាប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរកីឡាទោចក្រយាន ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និង​វាយ​តម្លៃខ្ពស់ចំពោះ ឯកឧត្តម លោក លោកស្រី សមាជិក​នៃ​ក្រុម​ការងារ លោក លោកស្រី ជាគ្រូបង្វឹក ព្រមទាំងក្មួយៗ​ជាកីឡាករ-កីឡាការិនី នៃសហព័ន្ធខ្មែរ​កីឡា​ទោចក្រ​យាន ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត​ ប្រាជ្ញាស្មារតី ក្នុងការ​រៀបចំ ចាត់ចែងគ្រប់បែបយ៉ាង រួមមាន៖ ការចាត់ចែងកិច្ចការទូទៅ ការទំនាក់ទំនង ការចូលរួមកិច្ចប្រជុំជាមួយ គណៈកម្មការស៊ីហ្គេមកម្ពុជា (CAMSOC) ការបញ្ជារទិញឧបករណ៍ គ្រឿងបន្លាស់ និងសម្ភារៈ​ចាំបាច់​មួយ​ចំនួន ការរៀបចំទីលានប្រកួត​ស្រប​តាម​បទដ្ឋាន​បច្ចេក​ទេស និងការបំពាក់បំប៉នហ្វឹកហាត់ ត្រៀម​ដើម្បី​ចូលរួម​ប្រកួត​ដ៏ស្រួចស្រាវនាពេលដ៏ខ្លីខាងមុខនេះ តាម​ផែនការ​ដែលបានគ្រោងទុក។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា យោងតាមរបាយការណ៍របស់ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានបង្ហាញ​ថា​មានកីឡាករ កីឡាការិនីចំនួន ៨ប្រទេស មកចូលរួមការប្រកួតនាពេលខាងមុខនេះ ហើយបើគិតរួមទាំង​កម្ពុជា​​ជាម្ចាស់​ផ្ទះទៀត គឺមាន​ចំនួន​៩ប្រទេស ដែលសរុបប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់មាន ចំនួន ៣០៤ នាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្នុងនាមជា​ម្ចាស់ផ្ទះ យើងត្រូវធ្វើការប្រកួតប្រកប​ដោយ​ក្រមសីលធម៌ និង​យុត្តិធម៌ ដើម្បី​ជៀស​វាង​ខូចកេរ្តិ៍ឈ្មោះ​ប្រទេស ខូចកេរ្តិ៍ឈ្មោះពូជពង្សខ្មែររបស់យើង ដោយមិនមែនជ័យជំនះ ឬមេដាយដែល​បានមកពីការ​បំពារបំពាន ឬការប្រកួតមិនត្រឹមត្រូវនោះឡើយ។ ម៉្យាងវិញតៀត ដោយសារតែ​នៅក្នុងព្រឹត្តិការណ៍​ប្រកួតនា​ពេលខាង​មុខនេះ យើងក៍នឹង​មាន​ការ​ចូលរួមត្រួតពិនិត្យ វាយតម្លៃ និងកាត់សេចក្តី​ពីសំណាក់​មន្ត្រីបច្ចេកទេស​អន្តរជាតិផងដែរ ដូច្នេះ​សូម​ក្មួយៗ កីឡាករ​-កីឡាការិនីទាំងអស់​ ខិតខំយកចិត្តទុកដាក់​ថែរក្សា​សុខភាព និង​ខិត​ខំហ្វឹក​ហាត់​ឱ្យបានខ្លាំងក្លា ដើម្បីធ្វើការប្រកួតឱ្យបានត្រឹមត្រូវ និងអស់ពីសមត្ថភាព ជាពិសេសគឺបង្ហាញនូវភាព​អស្ចារ្យ​របស់​អត្តពលិកខ្មែរយើង ដែលជា​ពូជខ្មែរអង្គរ​ដ៏ល្បី​ល្បាញ​តាំង​ពីយូរ​លង់ណាស់​មកហើយ។ “បើចាញ់គឺចាញ់ដោយអស់ចិត្ត ហើយបើឈ្នះគឺឈ្នះដោយកិត្តិយស” ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវក្តី​សង្ឃឹម​យ៉ាងមុតមាំ​ថា ក្មួយៗ កីឡាករ-កីឡាការិនី របស់យើង​នឹងខិតខំព្យាយាមបញ្ចេញឱ្យអស់់នូវបច្ចេកទេស និងទេពកោសលទាំងឡាយដែលបានហ្វឹកហាត់កន្លងមក ​ ដើម្បី​ដណ្តើម​មេដាយជូនជាតិឱ្យបាន ព្រោះវាជាកិត្តយសធំធេងណាស់ ដែលកម្ពុជាយើង​មាន​​ឱកាស​ធ្វើជា​ម្ចាស់ផ្ទះ​​ក្នុងការរៀបចំ​ព្រឹត្តិការណ៍​ប្រកួតកីឡា​ដ៏ធំធេង និងមានសារៈសំខាន់នាពេល​នេះ។

ក្នុងនាមប្រធានគណ:កម្មការរៀបចំ ឯកឧត្តមរដ្ឋមន្រ្តី បានដោះស្រាយរាល់សំណូមពរ និង​តម្រូវការ​ផ្សេងៗ​តាមការ​ចាំបាច់ជាក់​ស្តែង ក្នុង​នោះ​រួមមាន៖​ ថវិកាដើម្បីជួយព្យាបាលកីឡាករដែលមានជំងឺ, ថវិកាផ្គត់ផ្គង់ប្រចាំខែដើម្បីជួលទីតាំងស្នាក់នៅ និងបោះជុំរុំហ្វឹកហាត់, ថវិកាដើម្បីចូលរួមប្រកួតនៅក្រៅប្រទេស និងថវិកាដើម្បីទិញសម្ភារៈ គ្រឿងបន្លាស់មួយ​ចំនួន​ទៀត​សម្រាប់​បម្រើការ​ប្រកួត។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានឧបត្ថម្ភនូវថវិកាមួយចំនួនជូន គ្រូបង្វឹក និងកីឡាករ- កីឡាការិនីទាំងអស់ ព្រមទាំង​បាន​ថ្លែង​អំណរគុណចំពោះ ឯកឧត្តម លោក លោកស្រី ព្រមទាំងកីឡាករ- កីឡាការិនីទាំងអស់ ដែល​បានខិតខំ​ប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុង​ការ​​ចាត់ចែងរៀបចំ និងការបំពាក់បំប៉នហ្វឹកហាត់​​​កីឡាករ-កីឡាការិនីជាប្រចាំ តាំងពីដើម​រហូតមកទល់​ពេល​នេះ ដើម្បីធ្វើ​ឱ្យ​ព្រឹត្តិ ការ​ណ៍ប្រកួតជាប្រវត្តិសាស្ត្រនេះ ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និងទទួលបានជោគ​ជ័យ​ត្រចះ​ត្រចង់​តាមការរំពឹងទុក។សូមជម្រាបជូនថា ព្រឹតិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នាពេល​នេះ គឺជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រ ដែលនឹងលើកមុខមាត់កម្ពុជា ឱ្យកាន់តែ​មាន​ភាព​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ ក្រោម​ការ​ដឹកនាំ​ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រ​កម្ពុជា ដែលសម្តេចគឺជាឥស្សរជនកំពូល ដែលត្រូវបានទទួលស្គាល់ និង​គោរពកោត​សរសើរ​ស្ញប់ស្ញែង​ទាំងក្នុង និងក្រៅប្រទេស។ ជាក់ស្តែង ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ គឺយើង​បានដាក់​ចេញនូវ​ពាក្យ​ស្លោកថា «កីឡារស់ក្នុងសន្តិភាព» នេះបញ្ជាក់ថា បើគ្មាន​សុខសន្តិភាព​នោះទេ កម្ពុជា​ក៏នឹង​មិនមាន​ឱកាស​ទទួលបានសិទ្ធិ​ធ្វើជាម្ចាស់​ផ្ទះ ក្នុងការរៀបចំព្រឹត្តិការណ៍​កីឡា​ដ៏មានសារៈ​សំខាន់​ជាប្រវត្តិ​សាស្រ្ត​នេះដែរ៕

អត្ថបទដែលជាប់ទាក់ទង