**អភិសន្ដិបណ្ឌិត ស សុខា ប្រកាសគាំទ្រពេញទំហឹង ការសម្រេចចិត្តប្រកបដោយ ប្រតិភាណ របស់សម្ដេចអគ្គមហាសេនាបតីតេជោចំពោះករណី CLV-DTA**សម្តេចតេជោ៖ កម្ពុជាសម្រេចបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ កញ្ញានេះតទៅ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត**រដ្ឋមន្ត្រីការបរទេសកម្ពុជា ផ្ញើលិខិតផ្លូវការទៅរដ្ឋមន្ត្រីក្រសួងបរទេសឡាវ និងវៀតណាម បញ្ជាក់ពីការសម្រេចរបស់កម្ពុជា បញ្ចប់ការចូលរួមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)**ឯកឧត្តម ប៊ុន ហ៊ុន៖ ដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ មន្ដ្រីនគរបាល ឬអាវុធហត្ថ ត្រូវឆ្លងកាត់ការតែងតាំង និងស្បថនៅសាលាឧទ្ធរណ៍**បណ្ឌិត ជិន ម៉ាលីន ដឹកនាំគណៈប្រតិភូកម្ពុជាប្រជុំត្រៀម មុននឹងចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវគ្គបណ្ដុះបណ្ដាលនៅកូរ៉េ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការបើកដំណើរការដំណាក់កាលដំបូង និងសួរសុខទុក្ខសំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមន្ទីរពេទ្យ ហ្លួង ម៉ែ**EU សន្យាផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដើម្បីជួយកសាងសេដ្ឋកិច្ច និងបណ្តាញអគ្គិសនីឡើងវិញ**សមាគមបាល់ទាត់ប៉ូឡូញប្រកាសជំនួយហិរញ្ញវត្ថុសម្រាប់ក្លឹបដែលរងផលប៉ះពាល់ដោយទឹកជំនន់**ប្រធាន EC ទៅដល់នៅទីក្រុង Kiev សារជាថ្មី ដើម្បីពិភាក្សាអំពីការគាំទ្រអ៊ុយក្រែន**សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តព្រះអង្គធំ**ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា

រថយន្តដឹកប្រេង បើកបុករ៉ឺម៉កពីក្រោយពេញទំហឹង បណ្ដាលឱ្យស្លាប់ ៤នាក់ របួសធ្ងន់ ៨នាក់

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ដោយរថយន្តដឹកប្រេងបុករ៉ឺម៉កពីក្រោយពេញទំហឹង បណ្ដាលឱ្យមនុស្ស បួននាក់ ស្លាប់នៅលើដងផ្លូវយ៉ាងអាណោចអាធ័ម និង ៨នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៣ ខែ០៥ ឆ្នាំ២០២៣ វេលាម៉ោង ០៣:២០នាទីទៀបភ្លឺ នៅលើផ្លូវជាតិលេខ៥ នៅត្រង់ចំណុចគីឡូ ៤០និង៤១ ស្ថិតក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

តាមប្រភពពីកន្លែងកើតហេតុឲ្យបានដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាអ្នកបើករ៉ឺម៉ក និងជនរងគ្រោះប្រមាណ ៨នាក់ ផ្សេងទៀត ជាអ្នកជិះរ៉ឺម៉កខាងលើ លុះដល់កន្លែងកើតហេតុ ក៏មានរថយន្តដឹកប្រេង ១គ្រឿង បើកបរក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុកពីក្រោយរ៉ឺម៉កពេញទំហឹង បណ្ដាលឱ្យស្លាប់មនុស្ស បួននាក់ និង របួសធ្ងន់ ៨នាក់ ដោយឡែកអ្នកបើកបររថយន្តបង្ក បានរត់គេចបាត់ស្រមោល។

ប្រភពព័ត៌មានបានឲ្យដឹងថា៖ រថយន្ដ ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខភ្នំពេញ 3G-2103 អ្នកបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ចំណែក អ្នកបើកបរម៉ក ១គ្រឿងគ្មានស្លាកលេខ ក៏មិនស្គាល់អត្តសញ្ញាណដូចគ្នា ប៉ុន្តែតាមការបញ្ជាក់ពីសមត្ថកិច្ចជនរងគ្រោះខាងលើ រស់នៅភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំពោះរថយន្ដបង្កខូចខាតផ្នែកខាងមុខ រីឯរ៉ឺម៉កជនរងគ្រោះខូចខាតទាំងស្រុង ។

ប្រភពឲ្យដឹងបន្តថា មូលហេតុបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ មូលហេតុមកពីអ្នកបើកបររថយន្តមានស្ថានភាពងោកងុយ ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងចាប់យកវត្ថុតាងរក្សាទុក្ខអធិការដ្ឋាននគរបាលប៉ុស្តិ៍ផ្សារត្រាច ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមសន្តិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង