គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល សហការជាមួយដៃគូពាក់ព័ន្ធ រៀបចំវគ្គតម្រង់ទិសនៃកម្មវិធីបណ្ដុះបណ្ដាលស្ដីពី ការស្វែងរកទីផ្សារតាម ប្រព័ន្ធផ្សព្វផ្សាយសង្គម សម្រាប់សហគ្រាសកម្ពុជា រដូវកាលទី១
ភ្នំពេញ៖ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានសហការជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងក្រុមហ៊ុន META នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ រៀបចំវគ្គតម្រង់ទិសនៃកម្មវិធីបណ្ដុះបណ្ដាលស្ដីពី “ការស្វែងរកទីផ្សារតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សហគ្រាសកម្ពុជា” រដូវកាលទី១ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ។