នាយឧត្តមសេនីយ៍ នេត សាវឿន អនុញ្ញាតឲ្យ អ្នកជំនាញផ្នែកប្រតិបត្តិការនៃមជ្ឈមណ្ឌលត្រៀមសម្របសម្រួល នៅតំបន់អាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម នៅនាយកដ្ឋានអង្គរក្ស
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានអនុញ្ញាតឲ្យ លោក Becem Hassen អ្នកជំនាញផ្នែកប្រតិបត្តិការនៃមជ្ឈមណ្ឌលត្រៀមសម្របសម្រួល (Command and Coordination Center) និងដឹកនាំបញ្ជាប្រចាំទីបញ្ជាការនគរបាលអន្តរជាតិ(INTERPOL) នៅតំបន់អាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម នៅនាយកដ្ឋានអង្គរក្ស។
លោក Becem Hassen ត្រូវបានអគ្គលេខាធិការនគរបាលអន្តរជាតិ ចាត់បញ្ជូនដើម្បីមកចូលរួមសហការពិគ្រោះយោបល់ជាមួយអគ្គស្នងការដ្ឋាននគរបាលលជាតិ លើកិច្ចការពារសន្តិសុខសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ៕