ឯកឧត្តមអភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យមើលទីតាំងច្រកទ្វារអន្តរជាតិភ្នំដិន ដែលកំពុងដំណើរការសាងសង់
តាកែវ៖ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានបន្តអញ្ជើញចុះត្រួតពិនិត្យទីតាំងច្រកទ្វារអន្តរជាតិភ្នំដិនដែលកំពុងតែដំណើរការសាងសង់ កសាងទីស្នាក់ការ នឹងទីចំណតរថយន្តសម្រាប់ធ្វើការផ្លាស់ប្តូរទំនិញចេញចូលពីប្រទេសវៀតណាមនឹងប្រទេសកម្ពុជា ។
ក្នុងឱកាសនោះដែរឯកឧត្តមអ៊ូភាអភិបាលខេត្តក៏បានធ្វើការណែនាំបន្ថែមទៀតទៅដល់មន្ត្រីដែលកំពុងតែឈរជើងនៅច្រកទ្វារអន្តរជាតិភ្នំដិន ត្រូវធ្វើយ៉ាងណារៀបចំសណ្តាប់ធ្នាប់នៅច្រកទ្វារភ្នំដិននេះឱ្យមានសណ្តាប់ធ្នាប់រៀបរយល្អ ពិសេសហាមឃាត់ប្រភេទរថយន្តដឹកទំនិញណាដែលដឹកសំពីងសំពោង ៕