លោក Xi នឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ីកណ្តាលចិន
ប៉េកាំង៖កិច្ចប្រជុំកំពូលអាស៊ីកណ្តាលចិន នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ និង១៩ ខែឧសភា នៅទីក្រុងស៊ីអាន ខេត្តសានស៊ី។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hua Chunying បានប្រកាសនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីចិន Xi Jinping នឹងធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលនេះ។
Hua បានអោយដឹងថា តាមការអញ្ជើញរបស់ចិន ប្រធានាធិបតី Kassym-Jomart Tokayev នៃប្រទេសកាហ្សាក់ស្ថាន ប្រធានាធិបតី Sadyr Japarov នៃប្រទេស Kyrgyzstan លោក Emomali Rahmon នៃ Tajikistan ប្រធានាធិបតី Serdar Berdimuhamedov នៃប្រទេស Turkmenistan និងប្រធានាធិបតី Shavkat Mirziyoyev នៃប្រទេស Uzbekistan នឹងចូលរួមកិច្ចប្រជុំកំពូលនេះ។