នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញចូលរួមទស្សនាការប្រកួតបាល់ទះក្នុងសាលផ្នែកបុរស វគ្គផ្តាច់ព្រ័ត្រ រវាង កម្ពុជាvsឥណ្ឌូនេស៊ី
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ នាយប់ថ្ងៃចន្ទ ៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃ៨ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញអមដំណើរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិCAMSOC អញ្ជើញជាអធិបតីទស្សនាការប្រកួតបាល់ទះក្នុងសាលផ្នែកបុរស វគ្គផ្តាច់ព្រ័ត្រ រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ។
ការប្រកួតនេះ ទទួលបានអ្នកគាំទ្រយ៉ាងច្រើនកុះករចូលរួមទស្សនាការប្រកួត នាវិមានពហុកីឡដ្ឋានជាតិអូឡាំពិក នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ៕