**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។

សម្ដេចក្រឡាហោម ស ខេង ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានបញ្ជូនអត្តពលិកមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានចូលរួមអបអរសាទរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានបញ្ជូនអត្តពលិកមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា។

ការលើកឡើងរបស់សម្ដេចក្រឡាហោមបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ ខណៈដែលអនុញ្ញាតជូនឯកឧត្តម ធាវ ឈី ហាន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខនៃសាធារណរដ្ឋសិង្ហបុរី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ស្វាគមន៍ចំពោះវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រីអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាឱកាសនៃការប្រារព្ធព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលកម្ពុជាបាន និងកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា និងសិង្ហបុរី ដែលមានរហូតមកដល់ពេលនេះ។

សម្ដេចក្រឡាហោម ក៏បានចូលរួមអបអរសាទរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានបញ្ជូនអត្តពលិកមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជា ដោយបានចាត់ទុកការបញ្ជូនអត្តពលិក ចូលរួមនេះថាជាការឆ្លុះបញ្ចាំងឲ្យឃើញអំពី ការចូលរួមគាំទ្រចំពោះកម្ពុជាដែលកំពុងប្រារព្ធនូវព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ សម្ដេចនាយករដ្ឋមន្ត្រីស្ដីទី បានថ្លែងអំណរគុណរដ្ឋាភិបាលសិង្ហបុរី ដែលកន្លងមកបានរៀបចំបើកវគ្គបណ្តុះបណ្តាលសិក្ខាសាលា ឬកិច្ចប្រជុំផ្សេងៗដោយបានផ្តល់ឱកាសឱ្យមន្ត្រីអនុវត្តច្បាប់របស់កម្ពុជាបានចូលរួម។

សម្ដេច ក៏បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី ផងដែរថាភាគីទាំងពីរកំពុងតែជជែកពិភាក្សាដើម្បីរៀបចំឯកសារសហប្រតិបត្តិការជាផ្លូវការជាមួយគ្នា។

សម្ដេច បានបង្ហាញក្ដីសង្ឃឹមជឿជាក់ដែរថាការរៀបចំឲ្យមានឯកសារសហប្រតិបត្តិការនេះ គឺជាកិច្ចការមួយដែលសមស្របទៅនឹងបរិបទបច្ចុប្បន្នដែលប្រទេសទាំងពីរ ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរមានការធ្វើដំណើរទៅវិញទៅមកកាន់តែច្រើនឡើង មួយវិញទៀតនោះក៏សមស្របទៅនឹងកាលៈទេសៈនៃស្ថានភាពប្រែប្រួលនៃបទល្មើសឆ្លងដែន ពិសេសបទល្មើសមិនប្រពៃណី។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណសម្ដេចក្រឡាហោម និងបានថ្លែងចូលរួមអបអរសាទរព្រះរាជាណាចក្រកម្ពុជា សម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ឯកឧត្តម បង្ហាញការកត់សម្គាល់ថាប្រជាពលរដ្ឋកម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅរាក់ទាក់ចំពោះក្រុមអត្តពលិក មកពីក្រៅប្រទេស បន្ទាប់ពីឯកឧត្តម ផ្ទាល់បានទៅទស្សនកិច្ចនៅទីកន្លែងអត្តពលិកស្នាក់នៅ។

ឯកឧត្តម ក៏បានមើលឃើញការរៀបចំទទួលបដិសណ្ឋារកិច្ច កន្លែងស្នាក់នៅ មធ្យោបាយដឹកជញ្ជូន ម្ហូបអាហារ និងកិច្ចការផ្សេងៗទៀត បានរៀបចំបានយ៉ាងល្អប្រសើរ ដែលផ្តល់ឱកាសដ៏ល្អសម្រាប់អត្តពលិកផ្ដោតសំខាន់ទៅលើការប្រកួតកីឡារបស់ខ្លួន។

ឯកឧត្ដមចាត់ទុកការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះថាមិនត្រឹមតែជាព្រឹត្តិការណ៍សម្រាប់ការដណ្ដើមមេដាយប៉ុណ្ណោះទេ ប៉ុន្តែជាការកសាង និងពង្រឹងសាមគ្គីភាព មិត្តភាពរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន។

សម្រាប់ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសន្តិសុខ ឯកឧត្តម បានថ្លែងអំណរគុណសម្ដេចក្រឡាហោមចំពោះការជួយគាំទ្រកន្លងមកក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធរបស់សិង្ហបុរី ហើយឯកឧត្តមក៏ឯកភាពចំពោះការលើកឡើងរបស់សម្ដេចអំពីការកើនឡើងនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដែលសមស្របក្នុងការបង្កើតឲ្យមានក្របខណ្ឌនៃឯកសារសហប្រតិបត្តិការដើម្បី ថែរក្សាការពារនូវសន្តិសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ដូចទៅនឹងអ្វីដែលសម្ដេចក្រឡាហោម បានលើកឡើងគឺរួមគ្នាដោះស្រាយនូវបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ប្រកបដោយការលើកទឹកចិត្តរបស់ឯកឧត្ដមចំពោះកម្ពុជាក្នុងការប្រារឰព្រឹត្ដិការណ៍កីឡាស៊ីហ្គេម។ សម្តេចក៏បានជម្រាបជូនថានេះគឺជាលើកទីមួយក្នុងរយៈពេលជាង៦០ឆ្នាំ ដែលកម្ពុជាទន្ទឹងរង់ចាំឱកាសរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ សម្ដេច ក៏បានថ្លែងអំណរគុណសិង្ហបុរីក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ដែលបានចូលរួមគាំទ្រដល់ការបំពេញតួនាទីជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។

ក្នុងជំនួបនោះដែរ សម្ដេចក្រឡាហោម និងឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជជែកពិភាក្សាផ្លាស់ប្ដូរយោបល់ទៅវិញទៅមកពាក់ព័ន្ធទៅនឹងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដែលទាក់ទងបទល្មើសប្រពៃណី និងបទល្មើសមិនប្រពៃណី និងការខិតខំស្វែងរកនូវឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនេះទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ក្របខ័ណ្ឌតំបន់ តាមរយៈអាស៊ាន និងក្របខ័ណ្ឌអន្តរជាតិសំដៅទប់ស្កាត់បទល្មើសធំៗមួយចំនួន ពិសេសបញ្ហាគ្រឿងញៀន អំពើជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាជាដើម៕

អត្ថបទដែលជាប់ទាក់ទង