នាយឧត្តមសេនីយ៍ កែវ វណ្ណថន ចូលរួមក្នុងពិធីជួបសម្តែងការគួរសមរវាង សម្តេច ស ខេង ជាមួយ រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខនៃប្រទេស សិង្ហបុរី
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីជួបសម្តែងការគួរសមរវាង សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី ជាមួយ ឯកឧត្តម ធាវ ឈី ហាន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខនៃសាធារណរដ្ឋសិង្ហបុរី នៅវិមានសន្តិភាព ៕