**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ

អភិបាលខេត្តក្រចេះ សំណូមពរប្រធានតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល បន្តកៀរគរដល់អ្នកវិនិយោគិននៃប្រទេសចិន ចូលមកធ្វើការវិនិយោគ លើវិស័យដែលមានសក្ដានុពលផ្សេងៗទៀតនៅក្នុងខេត្ត

ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី (NEWBUSTAR (Cambodia) Trie Co.,Ltd) ស្ថិតនៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល ក្នុងស្រុកស្នួល ខេត្តក្រចេះ។

ដោយមានការចូលរួមពីលោកអគ្គនាយកតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ បី អ៊ី ស្នួល លោកស្រីប្រធានក្រុមប្រឹក្សាភិបាលនៃផលិតកម្មក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី លោកប្រធានក្រុមហ៊ុនដូបលស្ដារ លោកប្រធានមន្ទីរ-អង្គភាព លោកស្នងការនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ លោកអភិបាលស្រុក ថ្នាក់ដឹកនាំបុគ្គលិក កម្មករនិយោជិតចិន និងកម្ពុជា និងបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ នៅក្នុងតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ដែលបាននិងកំពុងរួមចំណែកជាមួយរដ្ឋបាលស្រុកស្នួល រដ្ឋបាលខេត្តក្រចេះ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមបានកាន់តែល្អប្រសើរ តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច ការទាក់ទងដៃគូរអភិវឌ្ឍមកធ្វើការវិនិយោគនៅក្នុងតំបន់ និងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដែលនាំឱ្យតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល មានការអភិវឌ្ឍន៍ពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តម វ៉ា ថន បានបន្តថា ជាក់ស្តែងថ្ងៃនេះបានរៀបចំពិធីបញ្ចុះបឋមសិលា ដើម្បីបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុនញូបាសស្តារ ខេមបូឌា ត្រាយ ខូអិលធីឌី (NEWBUSTAR (Cambodia) Trie Co.,Ltd) ដែលអ្នកវិយោគិនមកពីទីក្រុងឈីងតាវ ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយវិនិយោគលើផ្ទៃដីចំនួន ៤០ហិកតា និងទំហំទឹកប្រាក់វិនិយោគចំនួនប្រមាណជាង១៣៨លានដុល្លារអាមេរិក គ្រោងនឹងសាងសង់ឱ្យបានបញ្ចប់រួចរាល់នៅក្នុងដំណាក់ទី១ នៅក្នុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរលោកប្រធានតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល បន្តកៀរគរដល់អ្នកវិនិយោគិននៃសាធារណរដ្ឋប្រជាមានិតចិន និងអ្នកវិនិយោគប្រទេសផ្សេងៗទៀត ចូលមកធ្វើការវិនិយោគ លើវិស័យកសិកម្ម ឧស្សាហកម្ម ធនធានរ៉ែ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងវិស័យដែលមានសក្ដានុពលផ្សេងៗទៀតនៅក្នុងខេត្តក្រចេះ។ សូមស្វាគមន៍ និងសហការដោយក្ដីរីករាយចំពោះគម្រោងវិនិយោគ របស់អ្នកវិនិយោគិនទាំងឡាយនៃសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចមកពីបណ្ដាប្រទេសនានា ដែលមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការដៃគូរសេដ្ឋកិច្ច-ពាណិជ្ជកម្មជាមួយខេត្តក្រចេះ នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង