ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការឆ្លងសេចក្តីព្រាងអនុក្រឹត្យការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំឈើកាច់បាភ្នំ
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការឆ្លងសេចក្តីព្រាងអនុក្រឹត្យការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំឈើកាច់បាភ្នំ ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង។
កិច្ចប្រជុំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងបរិស្ថាន ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរដែនដីចំណុះរដ្ឋបាលខេត្តព្រៃវែង សរុបចំនួន៧៥នាក់៕