នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជេីញបើកការប្រកួតកីឡាវាយកូនឃ្លីលើតុ ស៊ីហ្គេមលើកទី៣២
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលេីតុកម្ពុជា នៅថ្ងៃអង្គារ ៥ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជេីញបើកការប្រកួតកីឡាវាយកូនឃ្លីលើតុ ស៊ីហ្គេមលើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ផ្ទះ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ៕