រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត និងលើកយករបៀបវារៈសំខាន់ៗចំនួន ៦ មកពិនិត្យ និងពិភាក្សា
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី១០ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក លោកនាយករងទីចាត់ការ និងលោកប្រធាន អនុប្រធានអង្គភាពចំណុះរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាលក្រុង និងស្រុក(តាមរយៈVideo Zoom)។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខេត្ត
៣-ពិនិត្យ និងអនុម័តរបាយការណ៏ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែមេសា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត
៤-ពិនិត្យ និងអនុម័តបញ្ជីគម្រោងខេត្តជាអាទិភាពដែលគ្រោងប្រើប្រាស់តែថវិកាខេត្ត ឆ្នាំ២០២៤-២០២៦
៥-បញ្ហាផ្សេងៗ
៦-មតិបូកសរុបបិទអង្គប្រជុំ ៕