**គណៈប្រតិភូតំណាងបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**ព្រះមហាក្សត្រព្រុយណេ ប្រទានព្រះរាជសារលិខិតរំលែកទុក្ខ ជូនសម្តេចតេជោ ចំពោះមរណភាព ឯកឧត្តម ហ៊ុន សាន**អភិបាលខេត្តតាកែវ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន**ឯកឧត្តមបណ្ឌិត គុណ ញឹម៖ កម្លាំងទិសប្រាសាទតាមាន់ តាក្របី គឺជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ**រដ្ឋមន្ត្រីធនធានទឹក ដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនប្រកាសបង្កើតគណៈកម្មាធិការអ្នកជំនាញសិក្សាស្រាវជ្រាវបញ្ហាសមុទ្រចិនខាងត្បូង និងចេញផ្សាយ «របាយការណ៍ស្តីពីការយល់ដឹងរបស់អាស៊ីអាគ្នេយ៍ចំពោះសមុទ្រចិនខាងត្បូង»**បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន**ឯកឧត្តម លឺ ឡាយស្រេង អញ្ជើញគោរពវិញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សាន**គម្រោងស្ថាបនាស្ពានថ្មី ស្ពានបេតុងស្ទឹងឆ្វេង ត្រូវបានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់នៅព្រឹកនេះហើយ**ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងរមណីយដ្ឋាន «ទេទឹកពុះ» ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ**សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង**ថៃ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ**កូរ៉េខាងត្បូង៖ ការពង្រីកលទ្ធិគាំពារពាណិជ្ជកម្មនឹងដាក់សម្ពាធលើសេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យមានអតិផរណា និងការប្រែប្រួលខ្ពស់នៃអត្រាប្តូរប្រាក់**ក្រុមអ្នកច្បាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានប្រកាសសមាសភាពជាផ្លូវការ**ចិន រៀបចំសេណារីយ៉ូមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន និងកូរ៉េខាងត្បូង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង**អ៊ីរ៉ង់នឹងមិនឱនក្បាលដាច់ខាតចំពោះសម្ពាធរបស់អាមេរិក ក្នុងការបន្តការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើយ**ប្រមុខការពារជាតិអាមេរិក នឹងជំរុញទំនាក់ទំនងយោធាជាមួយហ្វីលីពីន ដើម្បីពង្រឹងការរារាំងប្រឆាំងនឹងការគំរាមកំហែងពីចិនកុម្មុយនិស្ត**បារាំង និងអង់គ្លេស ប្រកាសគាំទ្រដល់ទីក្រុងគៀវក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធបំពង់បង្ហូរ Sudzha ក្នុងតំបន់ Kursk របស់រុស្ស៊ី**លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស**អញ្ជើញដល់កម្ពុជាភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធបងប្រុសដោយក្តីវិប្បយោគ និងក្តុកក្តួលក្រៃលែង

នាយករដ្ឋមន្ដ្រីស្ដីទី៖ ទោះក្នុងកាលៈទេសៈណាក៏ដោយ កងកម្លាំងនគរបាលជាតិ ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ដើម្បីឱ្យស្របតាមការវិវត្តន៍សភាពការណ៍សន្ដិសុខជាតិ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី មានប្រសាសន៍ថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញនានា ឱ្យស្របតាមការវិវត្តន៍សភាពការណ៍សន្ដិសុខជាតិ។

សម្ដេចក្រឡាហោមមានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សម្ដេចក្រឡាហោម គូសបញ្ជាក់ថា “ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ក្រសួងមហាផ្ទៃ បានដាក់កាព្វកិច្ចដល់កម្លាំងនគរបាលជាតិទាំងអស់ ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញ និងជំនាញពាក់ព័ន្ធទាំងអស់ ស្របតាមការវិវត្តន៍សភាពការណ៍សន្ដិសុខជាតិ និងអន្ដរជាតិ ក្នុងន័យនេះ បណ្ឌិត្យសភានគរបាលកម្ពុជា ពិតជាមានបេសកកម្មយ៉ាងសំខាន់ ក្នុងការកសាងធនធានមនុស្សរបស់កងកម្លាំងនគរបាលជាតិ ដែលមានភារកិច្ចបម្រើសង្គម និងប្រជាពលរដ្ឋ ឱ្យរស់នៅប្រកបដោយសេចក្ដីសុខសាន្ដ”។

សម្ដេចក្រឡាហោម បន្ដថា នាពេលបច្ចុប្បន្នក្រសួងមហាផ្ទៃ បានខិតខំលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលជាតិ ឱ្យមានសមត្ថភាពប្រហាក់ប្រហែលជាមួយបណ្ដាប្រទេសក្នុងតំបន់ និងអន្ដរជាតិ ឱ្យកម្រិតស្ដង់ដារ ដើម្បីឱ្យធ្វើបាននូវការងារនេះ គឺពិតជាមានកិច្ចការងារជាច្រើនដែលត្រូវធ្វើ ជាពិសេស បណ្ឌិត្យសភានគរបាលកម្ពុជា និងភាពអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវរួបរួមគ្នាឱ្យកងកម្លាំងនគរបាលជាតិ មានសមត្ថភាពខ្ពស់ផងដែរ។

សម្ដេចនាយករដ្ឋមន្ដ្រីស្ដីទី បានលើកឡើងថា ក្រសួង ក៏បានរៀបចំវិធានការរឹតត្បិតចំពោះការផ្ទេរចូលពីស៊ីវិល មកកងកម្លាំងនគរបាលជាតិ បើមិនដូច្នោះទេ បណ្ឌិត្យសភានគរបាលកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលប៉ុន្មានដងទៀត ក៏មិនចប់ឡើយ ព្រោះមានអ្នកផ្ទេរចូលពីស៊ីវិល មកនគរបាលជាតិ ហើយក៏ជាផ្នែកមួយ ធ្វើកងកម្លាំងនគរបាលជាតិមានភាពខ្សោយផងដែរ។ សម្ដេច ស្នើដល់នាយកដ្ឋានបុគ្គលិក ត្រូវតែទទួលខុសត្រូវចំពោះ អ្នកផ្ទេរចូលមកនគរបាលជាតិ៕

អត្ថបទដែលជាប់ទាក់ទង