ព្រះមហាក្សត្រ ប្រោសព្រះរាជទានថ្វាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ចូលក្រាបថ្វាយបង្គំគាល់
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានថ្វាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ ព្រមទាំងគណៈប្រតិភូសិស្សគណ ចូលក្រាបថ្វាយបង្គំគាល់ ដើម្បីថ្វាយតង្វាយជាថវិការចំនួន ១០,០០០ ដុល្លារអាមេរិក អង្ករចំនួន ១០ តោន មីជាតិចំនួន ១២០កេស និងទឹកបរិសុទ្ធចំនួន ១០០កេស នៅមហាប្រាសាទខេមរិន្ទ ។