តាមសន្យា! អភិបាលខេត្តកំពង់ស្ពឺ ឧបត្ថម្ភថវិការ ៥លានរៀល ដល់កីឡាករ ព្រំ សំណាង ដែលដណ្ដើមបានមេដាយមាស
ភ្នំពេញ៖ តាមការសន្យាឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឧបត្ថម្ភថវិការ ៥លានរៀល ដល់កីឡាករ ព្រំ សំណាង ដែលដណ្ដើមបានមេដាយមាស បន្ថែមលើអ្វីដែលរដ្ឋបានឧបត្ថម្ភ។
ជាមួយគ្នានោះ ឯកឧត្ដម ក៏បានឧបត្ថម្ភដល់កីឡាករ អេអាំរីន ដែលជាកូនប្រុសរបស់ លោក អេភូភង ចំនួន៥លានរៀលផងដែរ។
ទន្ទឹមនិងនោះក្រៅតែពីឧបត្ថម្ភកីឡាប្រដាល់គុនខ្មែរ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានឧបត្ថម្ភថវិការដល់កីឡាករវាយកូនហ្គោល និងគ្រូបង្វឹកចំនួន១០នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិការចំនួន៥០ម៉ឺនរៀល៕