ឯកឧត្តម ស្វាយ សំអ៊ាង ចុះពិនិត្យដល់ការដ្ឋានគម្រោងកសាងផ្លូវបេតុងសរសៃដែកមួយខ្សែ ស្ថិតក្នុងក្រុងស្ទឹងត្រែង
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យដល់ការដ្ឋានគម្រោងកសាងផ្លូវបេតុងសរសៃដែកមួយខ្សែ ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ផ្លូវលេខ ២២ និងជាផ្លូវមេធំនៅក្នុងខេត្ត និងត្រូវចាក់បេតុងសរសៃដែកផ្លូវកំពុងស្ថាបនា១ខ្សែនេះគឺមានប្រវែង១៧០០ម៉ែត្រ ទទឹង១៥ម៉ែត្រ ក្រោមគម្រោងថវិការបស់រដ្ឋបាលខេត្ត ៕