ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ លើកលែងទោសដល់ អតីតសមាជិកក្រុមប្រឆាំង ៩រូបទៀត
ភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យលើកលែងទោសដល់ អតីតសមាជិកក្រុមប្រឆាំងចំនួន៩រូបទៀត ក្រោយពីមានសំណើទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។