**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ**ក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានលក្ខណៈសម្បត្តិតាមលក្ខខណ្ឌតម្រូវចំនួន ៤**រដ្ឋបាលខេត្តតាកែវ គ្រោងពង្រីក និងកែលម្អរផ្លូវក្រវាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ នៅឆ្នាំក្រោយ**រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតទៀតក្នុងឆ្នាំ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូ JCA និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រាក់យន់របស់ចិន ទំនងជានឹងធ្លាក់ថ្លៃបន្ថែមទៀត នៅពេលលោក ត្រាំ អនុវត្តវិធានការដកហូតពន្ធគយ លើការនាំចេញរបស់ចិន ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម**លោក បៃដិន សន្យាផ្ដល់ជំនួយ ៤ពាន់លានដុល្លារ ដល់មូលនិធិសមាគមអភិវឌ្ឍអន្តរជាតិ របស់ធនាគារពិភពលោក ដើម្បីជួយដល់បណ្ដាប្រទេសក្រីក្រ**នាវាទេសចរណ៍ខ្នាតធំ១គ្រឿង នាំភ្ញៀវបរទេស ២៦៤១នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន

ឯកឧត្តម ហ៊ុន ម៉ានិត៖ ក្រោយថ្ងៃរំដោះ ៧ មករា ពុទ្ធបរិស័ទ និងព្រះសង្ឃ បានចាប់ផ្តើមកសាងវត្តមុនីសោភ័ណរង្សី (ហៅវត្តតាំងក្រង់) ឡើងវិញជាបន្តបន្ទាប់

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានិត នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានចូលរួមពិធីបុណ្យពុទ្ធាភិសេក សម្ពោធមហាកុដិ ក្លោងទ្វា និងសមិទ្ធផលនានា និងចូលរួមពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះលេខាធិការអនុគណស្រុកចំការលើ ក្នុងវត្តមុនីសោភ័ណរង្សី (ហៅវត្តតាំងក្រង់) ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

ឯកឧត្តម មានប្រសាសន៍ថា ពីដើមឡើយ វត្តនេះមានឈ្មោះថាវត្តសោភ័ណរង្សី និងបានកសាងឡើង ក្នុងឆ្នាំ១៩៦២ ដោយមានសាលាបាលីមួយខ្នង។ ប៉ុន្តែនៅទសវត្សរ៍ទី៧០ វត្តអារាមនេះ ត្រូវបានបំផ្លិចបំផ្លាញដោយសារគ្រាប់ផ្លោង និងសង្គ្រាម ចំណែកព្រះសង្ឃត្រូវបានចាប់ផ្សឹក យកទៅឱ្យរែកដីលើកទំនប់ នៅទំនប់ ៥ កុម្ភៈ ស្ថិតក្នុងឃុំស្វាយទាប។

ឯកឧត្តម មានប្រសាសន៍បន្តទៀតថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ពុទ្ធបរិស័ទ និងព្រះសង្ឃ បានចាប់ផ្តើមកសាងវត្តនេះឡើងវិញ និងបានកសាងសមិទ្ធផលជាបន្តបន្ទាប់។ ហើយនាថ្ងៃនេះ យើងបានចូលរួមសម្ពោធសមិទ្ធផលបន្ថែមទៀត រួមមានកុដិថ្ម ផ្លូវបេតុង ដាក់បង្គោលភ្លើង បន្ទប់អនាម័យ អណ្តូងទឹក ឃ្លាំង ក្លោងទ្វា របង និងកសាងរូបសំណាកក្នុងវត្ត។

សុខសន្តិភាព បានបង្កបរិយាកាសឱ្យយើងជួបជុំគ្នាដោយរីករាយ មានពេលវេលា និងឱកាសចូលរួមអភិវឌ្ឍទាំងអាណាចក្រ និងពុទ្ធចក្រ។ វិស័យទាំងពីរនេះ បានដើរទន្ទឹមគ្នា មិនអាចកាត់ផ្តាច់ពីគ្នាបានទេ បើសង្គម និងប្រទេសជាតិ គ្មានស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍ នោះផ្នែកពុទ្ធចក្រ ក៏មិនអាចរីកចម្រេីន កសាងសមិទ្ធផលជាបន្តបន្ទាប់បានដែរ។

ឯកឧត្តម ហ៊ុន ម៉ានិត មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺបានដាក់គោលដៅថែរក្សាការពារសុខសន្តិភាពជាចម្បង និងអាទិភាព។ ការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីអនាគត គឺជាការសម្រេចដ៏ត្រឹមត្រូវ ហើយបងណែតជាថ្នាក់ដឹកនាំម្នាក់ដែលពោរពេញដោយសមត្ថភាព ទស្សនវិស័យ និងចក្ខុវិស័យច្បាស់លាស់ ប្រកបដោយសីលធម៌ សច្ចធម៌ គុណធម៌ និងព្រហ្មវិហារធម៌ ដើម្បីបន្តការដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍជឿនលឿន មានសុខសុវត្ថិភាព ស្ថិរភាព និងសន្តិភាពជានិរន្តន៍។

ជាទីបញ្ចប់ ឯកឧត្តម ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមការងារគណបក្ស ក្រុមការងារថ្នាក់ជាតិ និងមន្ត្រីគណបក្សនៅមូលដ្ឋាន ចំពោះកិច្ចខិតខំប្រឹងប្រែងបម្រើប្រជាជន អភិវឌ្ឍមូលដ្ឋានទាំងអាណាចក្រ និងពុទ្ធចក្រ និងដោះស្រាយបញ្ហាជូនប្រជាជន ឈរលើផលប្រយោជន៍រួម។

សូមកោតសរសើរព្រះចៅអធិការវត្តគ្រប់ជំនាន់ គណៈកម្មការចំណុះជើងវត្ត ខិតខំកសាង និងគៀងគរថវិកាពីពុទ្ធបរិស័ទ និងសប្បុរសជន ដើម្បីកសាងសមិទ្ធផលផ្សេង ចូលរួមអភិវឌ្ឍវិស័យពុទ្ធចក្រ ៕

អត្ថបទដែលជាប់ទាក់ទង