**ឃាតកម្មសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ត្រូវបានតុលាការកំពូលសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារមួយជីវិត និងបិទផ្លូវតវ៉ា**ក្រសួងបរិស្ថាន និងដៃគូ បន្តគម្រោងស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប**សម្តេចតេជោ កោតសរសើរ​ និងអរគុណលោកប្រធានាធិបតី ត្រាំ ដែលរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល និងញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក**វិមានក្រឹមឡាំងបញ្ជាក់ថា លោក ពូទីន និងលោក Trump នឹងធ្វើការហៅទូរស័ព្ទនៅថ្ងៃអង្គារ**រដ្ឋមន្ត្រីទេសចរណ៍ អញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី**ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រៀបចំកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១**តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១,៩៦៦.៥១ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ**នាយករដ្ឋមន្ត្រីឥណ្ឌា៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានត្រៀមលក្ខណៈសម្បត្តិច្រើនជាងមុនសម្រាប់អាណត្តិ២របស់លោកដោយមានគោលដៅច្បាស់លាស់**រុស្ស៊ី ច្រានចោលការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពណាតូ នៅក្នុងប្រទេសអ៊ុយក្រែន**នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សង្កត់ធ្ងន់ថា ការបន្ធូរបន្ថយ និងកិច្ចសន្ទនា គឺជាផ្លូវដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយវិបត្តិនៅក្នុងតំបន់មួយ ដែលមានលក្ខណៈរសើប និងសំខាន់ដូចជាមជ្ឈិមបូព៌ា**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សា**កូរ៉េខាងជើង ថ្កោលទោសក្រុមប្រទេស G7 ដែលបានរួមគ្នាអំពាវនាវ ឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ**គណបក្សប្រឆាំងកូរ៉េខាងត្បូង ទទូចឱ្យតុលាការធម្មនុញ្ញ ប្រកាសសេចក្តីសម្រេចរបស់ខ្លួនឱ្យឆាប់ៗ ជុំវិញការចោទប្រកាន់ដកតំណែង លោក Yoon Suk Yeol**លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរ ម៉ាកាឡូត ហ្គាមេន (ខេមបូឌា) (សាខាទី១) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣**រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃថា បំណុលគ្រួសារនិងកម្ចីមិនដំណើរការរបស់ប្រទេសថៃមានស្ថិរភាព បន្ទាប់ពីកំណើនសេដ្ឋកិច្ចបានកើនឡើងដល់ចុងឆ្នាំមុន**ក្រសួងការងារ ចេញសេចក្តីណែនាំបន្ថែម ស្តីពី ការពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង**នាយករដ្ឋមន្ត្រីបារាំង៖ សហភាពអឺរ៉ុប​ ប្រហែលជាគិតខុសហេីយដែលកំណត់គោលដៅលេីផលិតផលស្រាវីស្គីអាមេរិក​ នៅក្នុងចំណាត់ការពន្ធគយរបស់ខ្លួន​**លោក ដូណាល់ ត្រាំ បណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង ២០០នាក់ចេញពីសហរដ្ឋអាមេរិក**មេបញ្ជាការកងទ័ពជើងគោក សម្រេចបង្កើតគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតាមដងទន្លេសាប**ប្រជាជនហ្វីលីពីនដែលអ្នកគាំទ្រលោក Rodrigo Duterte បានចូលរួមនៅក្នុងក្បួនដង្ហែរមួយនៅក្នុងទីក្រុង Davao ដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យមានការដោះលែង Rodrigo Duterte

នាយឧត្តមសេនីយ៍ ឯក មនោសែន៖ មន្រ្តីនគរបាលមានតួនាទី ៣សំខាន់ សម្រាប់បំរើការងារជូនប្រជាពលរដ្ឋ

[contact-form][contact-field label=”Name” type=”name” required=”true” /][contact-field label=”Email” type=”email” required=”true” /][contact-field label=”Website” type=”url” /][contact-field label=”Message” type=”textarea” /][/contact-form]

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា មន្រ្តីនគរបាលមានតួនាទី ៣សំខាន់ សម្រាប់បំរើការងារជូនប្រជាពលរដ្ឋ គឺ៖ ទី១.សមត្ថកិច្ចដែនដី ទី២សមត្ថកិច្ចពេលវេលា និងទី៣.សមត្ថកិច្ចឋានានុក្រម។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ថ្លែង បែបនេះ ក្នុងពិធីសំណេះ សំណាល និងសាកសួរសុខទុក្ខ សិស្សនាយនគរបាល និងនាយនគរបាលរង ចំនួន ១៦០នាក់ នៅសាលានគរបាលជាតិ ភូមិភាគ២ មានទីតាំងស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា ក្នុងនាមយើងជាមន្រ្តីនគរបាល មានសារៈសំខាន់៣ យ៉ាងក្នុងការអនុវត្តការងារនគរបាលរួមមាន៖
ទី១-មន្រ្តីនគរបាលដែនដី មានតួនាទី តាមដាន ពិនិត្យ មើលរាល់ការរស់នៅរស់របស់ប្រជាពលរដ្ឋ ឬក៏មានបញ្ហាគ្រួសារណាមួយកើតឡើងមានជម្លោះ ក្នុងនាមយើងជាសមត្ថកិច្ចស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវចុះទៅធ្វើអរន្តគមន៍ជាបន្ទាន់ កុំឲ្យរឿងតូច កើតទៅជារឿងធំ។
ទី២-មន្រ្តីនគរបាលពេលវេលា ក្នុងន័យនេះ ចង់ឲ្យមន្រ្តីនគរបាលទាំងអស់ មកបំពេញការងារឲ្យបានទៀងទាត់ កុំឲ្យពេលមានប្រជាពលរដ្ឋ ដាក់ពាក្សបណ្តឹងមកកាន់ប៉ូសីល បែបជា មិនមានប៉ូលីសប្រចាំការ គ្នានអ្នកណារង់ចាំទទួលពាក្សបណ្តឹងពីប្រជាពលរដ្ឋ។
ទី៣-សមត្ថកិច្ចចៅក្រម នៅពេលមានបញ្ហាកើតឡើង ក្នុងមូលដ្ឋានរបស់ខ្លួន មន្រ្តីនគរបាល ត្រូវចុះទៅធ្វើការស្រាវជ្រាវ ស្វែងរកការពិត នៃសាច់រឿង កុំឲ្យជនល្មើស ក្លាយជាជនរងគ្រោះ ហើយជនរងគ្រោះ ក្លាយជាជនល្មើសទៅវិញ។ ដូច្នេះ មុនធ្វើការកាត់សេចក្តី ថាអ្នកណាខុស អ្នកត្រូវ ត្រូវធ្វើការពិនិត្យ ឲ្យបានច្បាប់លាស់ ជាមុនសិន ។

បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន បានបន្តដំណើរ ពិភាក្សាជាមួយ លោក ឡោ ចាន់លី អភិបាលរងខេត្តខេត្តកំពង់ចាម តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាកសាងផែនការការពារជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលអញ្ជើញក្នុងពិធីជួបសំណេះសំណាលជាមួយ សិក្ខាកាម ជំនាន់ទី១៧ វគ្គ១ និងសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានា ក្នុងសាលានគរបាល ភូមិភាគ២ ដែលមានទីតាំង ស្ថិតនៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែឧសាភា ឆ្នាំ២០២៣ ខាងមុខនេះ ។

ក្នុងកិច្ចប្រជុំនោះ ក៏មានការគោរពអញ្ជើញចូលរួម ពីលោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងទទួលផែនការងារនគរបាល សណ្ដាប់ធ្នាប់ លោក ខេង ម៉េងឈុន អភិបាលស្រុកព្រៃឈរ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់ទៀត ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង