**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

អគ្គនាយក ប.ស.ស​៖ កម្លាំងសាមគ្គី ជារឿងសំខាន់បំផុតដែលអាច ឱ្យយើងទាំងអស់គ្នា សម្រេចបានជោគជ័យ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារប្រចាំខែមេសា ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម បានថ្លែងការសាទរផងដែរ ចំពោះការរៀបចំព្រឹត្តិការណ៍បើកស៊ីហ្គេម លើកទី៣២ របស់កម្ពុជា ដែលកើតឡើងពីការសាមគ្គីភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ អត្តពលិក កីឡាករ កីឡាការិនី បានបង្ហាញចេញពីភាពអច្ឆរិយដ៏អស្ចារ្យ និងបានឆក់យកការចាប់អារម្មណ៍ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងបណ្តាប្រទេសផ្សេងៗទៀតនៅលើសកលលោក ឱ្យស្គាល់កម្ពុជាកាន់តែច្បាស់ ដែលពុំនឹកស្មានថាកម្ពុជាធ្វើបានដល់កម្រិតនេះ ហើយព្រឹត្តិការណ៍នេះប្រហែលទៅនឹងព្រឹត្តិការណ៍កីឡាអូឡាំពិច ដែលប្រទេសផ្សេងៗបារម្ភថាពុំអាចធ្វើដូចប្រទេសកម្ពុជា។

ឯកឧត្តមអគ្គនាយក បានបញ្ជាក់ទៀតថា៖ ភាពជោគជ័យដ៏អស្ចារ្យនេះ គឺបានកើតចេញពីបេះដូងដ៏ទូលាយរបស់ សម្ដេចតេជោ បានរ៉ាប់រងរាល់ចំណាយទាំងអស់ ទាំងការស្នាក់នៅ ការហូបចុក ចំពោះអត្តពលិក ដែលមានតែប្រទេសកម្ពុជាប៉ុណ្ណោះធ្វើរឿងនេះឡើងដំបូងគេ ហើយនេះជាសមិទ្ធិផលដែលមិនអាចបំភ្លេចបានរបស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ក្រោមការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដី ក្នុងការរក្សាបានលំនឹងម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសន្ដិភាពពេញលេញ ដែលបានមកពីការួបរួមសាមគ្គីគ្នាក្រោមម្លប់សន្ដិភាព ទើបកម្ពុជាអាចបង្ហាញមុខមាត់ថ្មីលើឆាកអន្ដរជាតិចំពោះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នេះ។

ឯកឧត្តមអគ្គនាយក បានថ្លែងទៀតថា៖ សម្រាប់ ប. ស. ស. ក៏ដូចគ្នាផងដែរ ក្នុងការបំពេញការងារកន្លងមក កត្តាសាមគ្គីភាពផ្ទៃក្នុង ជារឿងសំខាន់បំផុតដែលយើងទាំងអស់គ្នាកំពុងបម្រើការងារក្នុងអង្គភាពផ្តល់សេវាជាលក្ខណៈសង្គមត្រូវយកចិត្តទុកដាក់ និងរួបរួមគ្នាអនុវត្ត ដូចនេះយើងត្រូវចេះយោគយល់គ្នា តាមរយៈការសហការគ្នា អធ្យាស្រ័យជួយគ្នាទៅវិញទៅមក រក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុង រួសរាយរាក់ទាក់ និងបង្កើនភាពស្និទ្ធស្នាល ដោយមានទំនាក់ទំនងល្អទៅវិញទៅមកក្នុងអង្គភាព រួមចិត្តរួមកម្លាំងដោយឈរលើមូលដ្ឋានតែមួយ ដែលនេះជាស្មារតីរួមត្រូវប្រតិបត្តិឱ្យបាន ទើបប្រសិទ្ធភាពការងារមាននិរន្តភាព និងធ្វើប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា កាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

ឯកឧត្តមអគ្គនាយក ក៏បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកក្រោមឱ្យវាទទាំងអស់ ដែលកន្លងមកបានខិតខំបំពេញការងារជូនស្ថាប័នប្រកបដោយប្រសិទ្ធភាព ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវលទ្ធផលគួរជាទីមោទកៈ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសន្តិភាពស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. ស្នាក់ការកណ្ដាលដោយផ្ទាល់ និងថា្នក់ដឹកនាំសាខា ប.ស.ស. ខេត្ត ខណ្ឌ តាមរយៈប្រព័ន្ធវីដេអូអនឡាញ សរុបប្រមាណជាង ២០០នាក់៕

អត្ថបទដែលជាប់ទាក់ទង