**ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន**ប្រតិភូវិនិយោគិនមកពីចិន និងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅកម្ពុជា**ឯកឧត្តម គួច ចំរើន៖ ដីធ្លី​ បានចុះបញ្ជី​ មានប័ណ្ណកម្មសិទ្ធ​ គឺមានសុវត្ថិភាព​ និងជាមូលធនរបស់កម្មសិទ្ធិករ**តុលាការរុស្ស៊ីកាត់ទោសទាហានស៊ីឈ្នួលបែលហ្ស៊ិក ឱ្យជាប់គុករយៈពេល៦ឆ្នាំ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ**អភិបាលខេត្តកំពង់ចាម៖ គណនេយ្យភាពសង្គម ជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី**អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ស្នើក្រសួងការងារ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការនៃកម្លាំងពលកម្ម**ក្រុមហ៊ុនរ៉ីបផលអាមេរិក កំពុងស្វែងរកកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់អាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា**អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​លើ​កំពង់ផែ Sanaa របស់​យេម៉ែន និងប្តេជ្ញា​សម្លាប់​មេដឹកនាំ​ក្រុម Houthi**ឯកឧត្តម ម៉ាង ស៊ីណេត ដាក់ចេញបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវបង្ការ និងបង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ ដោយមិនមានការលើលែងនោះទេ**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងចាប់ផ្តើមសវនាការត្រៀមលើកទី១ សម្រាប់ការកាត់ទោសចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol**ទិន្នផលឧស្សាហកម្មតម្លៃបន្ថែមរបស់ប្រទេសចិនបានព្យាករណ៍ថានឹងកើនឡើង ៥.៧ភាគរយនៅឆ្នាំ២០២៤**ចិន​ពង្រីក​ពន្ធ​ប្រឆាំង​ការ​បង្ខូច​ថ្លៃ​ទំនិញ​លើ​ការ​នាំ​ចូលសារធាតុ N-butanol ពី​តំបន់​តៃវ៉ាន់ ម៉ាឡេស៊ី និងអាមេរិក**អគ្គនាយកអន្តោប្រវេសន៍៖ សកម្មភាពជួញដូរគ្រឿងញៀន និងការនាំស្ត្រីខ្មែរទៅក្រៅប្រទេសខុសច្បាប់ កន្លងទៅយើងបានទប់ស្កាត់ និងបង្ក្រាបបានជាច្រើនករណី នៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ**ចិន​បើក​ដំណើរការ​កប៉ាល់​វាយប្រហារ​តាម​ដងខ្លួន​ជំនាន់​ថ្មី**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តឯកសារយុទ្ធសាស្ត្រសំខាន់ពីរ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី**អភិបាលខេត្ត មីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានា នៃប្រទេសជប៉ុន ជាមួយកម្ពុជា**សហជីពនៅកម្ពុជា អបអរសាទរទិវាសន្តិភាព ដោយអះអាងថា ដោយសារសន្តិភាពពេញលេញ ទើបវិស័យការងារនៅកម្ពុជារីកចម្រើន ដែលបង្កើតឱកាសការងាររាប់លានកន្លែង**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» លើកទី៨ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ DBST ប្រវែងជិត ៨គីឡូម៉ែត្រក្នុងឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ជាការពិតណាស់ហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ដឹកជញ្ជូននៅជនបទពិតជាមានសារៈសំខាន់ណាស់ ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច សង្គមកិច្ចរវាងតំបន់ជនបទ និងទីប្រជុំជន។ វិស័យនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ ក្នុងតំបន់ឱ្យមានភាពរស់រវើក និងកាន់តែសកម្មឡើងទៀត ដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញកំណើនប្រាក់ចំណូលរបស់ប្រជាជននៅតាមជនបទ។

ជាក់ស្តែងព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ផ្លូវ DBST ប្រវែង៧,៨០០ម៉ែត្រ ក្នុងភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកពង់ស្ពឺ ព្រមជាមួយប្រធានក្រុមការងារចុះជួយស្រុក-ឃុំ ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា ជាធម្មតាក្នុងដំណើរការសាងសង់ផ្លូវ វាអាចហុយឱ្យហើយខែក្ដៅស្ងួតបែបនេះ វារឹតតែហ៊ុយទៀត បើដូច្នេះហើយសូមបងប្អូនមានការយោគយល់ក្នុងពេលលោកយាយ លោកតា ពុកម៉ែ មាមីង បងប្អូន ធ្វើដំណើរកាត់តំបន់ការសាងសង់ហ្នឹងវាត្រូវតែហុយវាមានការលំបាកខ្លះមកសុំឱ្យយោគយល់ដល់បងជាកងវិស្វកម្មសាងសង់ផ្លូវនេះផង។

ជាពិសេសសុំឱ្យមានការប្រយ័ត្នប្រយែងឱ្យបានខ្ពស់ពេលផ្លូវសាងសង់រួចរាល់ហើយ សូមកុំលឿនពេកប្រយ័ត្នជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ពីព្រោះគ្រោះថ្នាក់ចរាចរណ៍ពេលនេះកើតឡើងដោយសារមនុស្ស ហើយអត្រាស្លាប់ដោយជំងឺកូវីដ១៩ លែងសោះតែនៅសល់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃប្រមាណ ០៧នាក់។ ឧប្បត្តិហេតុនោះតែពេលខ្លះកើតដោយសារតែទឹកប្តូរនិស្ស័យ (ស្រា) ក្នុងខ្លួនពេលស្រវ៉ឹងហ្នឹងហ៊ានខ្លាំងជាងមុន បើកលឿនជាងមុនទើបកើតឡើងនៅគ្រោះថ្នាក់ចរាចណ៍បែបនេះ។

ឯកឧត្ដមតំណាងរាស្ត្រ បានបន្តថា ការស្ថាបនាការជួសជុល លើកកម្រិតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គមនាគមន៍ និងសេវាសាធារណៈ បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សគ្រប់ទីកន្លែង ដែលបានជួយជំរុញឱ្យមានកំណើន សេដ្ឋកិច្ច ការងារ សមធម៌ និងប្រសិទ្ធភាព ជូនដល់ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស ជាពិសេសតំបន់ជនបទនៅទូទាំងខេត្ត។

លើសពីនេះ ការតភ្ជាប់បណ្តាញផ្លូវជនបទ បានបង្កភាពងាយស្រួល លើផ្នែកគមនាគមន៍ដឹកជញ្ជូន។ ពេលនេះយើងបាននឹងកំពុងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវក្រាលកៅស៊ូ និងក្រាលបេតុងនាពេលនេះ ដែលជាគម្រោងកែលម្អផ្លូវជនបទជំហ៊ានពីរក្នុងគោលបំណងសំខាន់ធ្វើឱ្យមានលក្ខណៈល្អប្រសើរដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋចំណេញ ពេលវេលាកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូនផលិតផល ក៏ដូចជាកសិផល ទៅកាន់ទីផ្សារ និងមានភាពងាយស្រួលក្នុងការទទួលបាននូវសេវាសាធារណៈផ្សេងៗ។

ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានស្ថាបនាសមិទ្ធផលនេះឡើង ដែលអនុវត្តដោយកងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ លើចម្ងាយផ្លូវប្រវែង ៧,៨០០ម៉ែត្រ និងទទឹង ៩ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៨ ក្នុងនោះឃុំស្ពឺ ៦ភូមិ និងឃុំសែនដី ២ភូមិ។

ហើយអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយគាំទ្រ និងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងជួយថែរក្សាការពារសមិទ្ធផលដែល បានកសាងឡើងនាពេលនេះ ជាគុណប្រយោជន៍ដល់សាធារណៈ ពីព្រោះផ្លូវគឺជាសសៃឈាមសម្រាប់ធ្វើចរាចរណ៍ទៅមក ដូចដែលពាក្យចាស់លោកពោថា «មានផ្លូវគឺមានសង្ឃឹម» ជាពិសេសជាងនេះទៅទៀត គឺសម្រាប់តភ្ជាប់ពីភូមិ ឃុំមួយ ទៅភូមិ ឃុំមួយទៀត ហើយជួយសម្រួលដល់ការធ្វើចរាចរណ៍ទៅមកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង