ព្រះមហាក្សត្រ ប្រោសព្រះរាជទានជូនដល់ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត បណ្តាប្រទេសជាមិត្តនានាប្រចាំកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្ម
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នាវេលាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជូនដល់ ឯកឧត្តម លោកជំទាវ ជាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត បណ្តាប្រទេសជាមិត្តនានាប្រចាំកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះសព្ទសាធុការពរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនៃព្រះរាជពិធីចម្រើនព្រះជន្មវស្សាគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ៕