ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ទូលថ្វាយសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមទូលថ្វាយសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា។
ទូលព្រះបង្គំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរសាទររំភើបរីករាយយ៉ាងក្រៃលែងប្រកបដោយស្វាមីភ័ក្តិដ៏ស្មោះស្ម័គ្រថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧០ យាងចូល ៧១ព្រះវស្សា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នាពេលខាងមុខនេះ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី បារមីទេវតាសូមមេត្តាប្រោះព្រំ ទ្រទ្រង់ គាំពារ ថ្វាយព្រះពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា និងជៀសផុតពី ព្រះរោគព្យាធិទាំងឡាយ ព្រមទាំងប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ៕