សម្តេច ម៉ែន សំអន អនុញ្ញាតឲ្យលោកជំទាវឧកញ៉ា ហុង ស៊ួន ស៉ីគង់ទ្រីវ ចូលជួបសំដែងការគួសម និងជូនពរក្នុងឱកាសទិវាអ្នកម្តាយ
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោកជំទាវឧកញ៉ា ហុង ស៊ួន ស៉ី គង់ទ្រីវ រួមជាមួយលោកជំទាវជាភរិយាថ្នាក់ដឹកនាំ ចូលជួបសំដែងការគួសម និងជូនពរក្នុងឱកាសទិវាអ្នកម្តាយ នៅភូមិគ្រឹះរបស់សម្តេច ៕