**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងការងារ៖ បច្ចុប្បន្ន សហគ្រាស-គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងមានចំនួន១៧,១០២សហគ្រាស ដែលមានកម្មករនិយោជិតចំនួន១.៥លាននាក់

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានផ្នែកនៅតាមរោងចក្រ សហគ្រាស ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សមេ្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រពកោះពេជ្រ។

ប្រធានរដ្ឋបាល និងប្រធានផ្នែកដែលបានចូលរួមក្នុងកម្មវិធីសំណេះសំណាលនេះមានចំនួនសរុប៣,៧១៣នាក់ មកពីរោងចក្រ-សហគ្រាសចំនួន៣៨៤ ក្នុងបណ្តាខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ។

នាឱកាសនោះ ឯកឧត្ដមបណ្ឌិត អ៉ិត សំហេង បានឡើងថ្លែងនូវសុន្ទរកថាស្វាគមន៍ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងអង្គពិធី អំពីស្ថានភាពវិស័យការងារ វាយនភណ្ឌ ការគាំទ្រកម្មករនិយោជិតជាដើម។

ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្ន សហគ្រាស-គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានចំនួន១៧,១០២សហគ្រាស ដែលមានកម្មករនិយោជិតចំនួន១.៥លាននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមសរុបជាង៤.៥៥ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំៗ មានប្រជាពលរដ្ឋប្រមាណជាង២លាននាក់ ដែលទទួលផលដោយប្រយោលពីវិស័យនេះ។ ដោយឡែក វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបមានរោងចក្រចំនួន១,៣២៥ តម្លៃសរុបនៃការនាំចេញមានចំនួនប្រមាណជាង១២,៨ពាន់លានដុល្លារអាម៉េរិក (ឆ្នាំ២០២២) មានកម្មករនិយោជិតចំនួនជាង៨៥ម៉ឺននាក់ ហើយកម្ពុជាបានក្លាយជាប្រទេសនាំមុខមួយក្នុងការនាំចេញផលិតផលកាត់ដេរនៅលើទីផ្សារអន្តរជាតិ។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ការអនុវត្តច្បាប់ស្តីពីសហជីពបានបន្តលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ដោយគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ការចុះបញ្ជីអង្គការវិជ្ជាជីវៈបានកើនឡើងគួរឱ្យកត់សម្គាល់មានចំនួនសរុប៦,០៦៤ ដោយក្នុងនោះសហជីពមូលដ្ឋានចំនួន៥,៧៤១ សហព័ន្ធសហជីពចំនួន២៦៨ សហភាពសហជីពចំនួន៤២ និងសមាគមនិយោជកចំនួន១៣។

ឯកឧត្ដមបណ្ឌិត អ៉ិត សំហេង បានបន្តទៀតថា រាជរដ្ឋាភិបាលបានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៃគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន១លាន៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យពួកគេទទួលបានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា។

ទន្ទឹមនឹងឱកាសការងារក្នុងស្រុក រាជរដ្ឋាភិបាលខិតខំផ្តល់ជម្រើសជូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើការងារនៅក្រៅប្រទេស ដោយបានខិតខំពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីទទួលបានឱកាសការងារនៅក្រៅប្រទេសជូនពលករសរុបចំនួនប្រមាណ១.៣លាននាក់ ដែលមិនត្រឹមតែអាចទទួលបានប្រាក់ចំណូល បានចំណេះជំនាញប៉ុណ្ណោះទេ ថែមទាំងអាចផ្ញើប្រាក់បញ្ញើមកក្នុងប្រទេសជូនគ្រួសារប្រមាណ២.៧ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ។

ឯកឧត្ដមបណ្ឌិត អ៉ិត សំហេង បានសម្តែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន ជារដ្ឋបុរសដែលបានសង្រ្គោះជាតិពីរបបប្រល័យពូជសាសន៍ បង្រួបបង្រួមផ្សះផ្សាជាតិ ជាស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យទឹកដីទាំងមូលមានសន្ដិភាព ស្ថិរភាពដែលជាមូលដ្ឋានគ្រឹះនៃការស្តារ និងកសាងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យមានការរីកចម្រើនជឿនលឿនដូចសព្វថ្ងៃ។ ក្នុងពេលដែលវិបត្តិជំងឺកូវីដ-១៩ សម្តេចតេជោបានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពដែលអាចជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ រក្សាបាននូវជីវភាពរស់នៅ លំនឹងផលិតកម្ម អាជីវកម្មរបស់រោងចក្រ សហគ្រាស រក្សាបាននូវការងារ ប្រាក់ចំណូលបងប្អូនកម្មករនិយោជិត រហូតដល់ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ អាចឱ្យប្រទេសជាតិបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញពេញលេញលើគ្រប់វិស័យ។

ក្នុងនោះដែរក៏មានការចូលរួមចំណែកដ៏ធំធេងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ជាពិសេសនូវវីរភាពអង់អាចក្លាហានក្នុងការដាក់សុខភាព និងសេចក្តីសុខផ្ទាល់ខ្លួនជាដើមទុន ដើម្បីដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងប្រមូលផ្តុំកម្លាំងស្ម័គ្រចិត្តពីគ្រប់ទិសទីមកប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរៀបចំមន្ទីរពេទ្យនិងមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង និងការចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ដែលបានជួយសង្រ្គោះអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ មន្ត្រីរាជការ កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជននាពេលកន្លងមក ៕

អត្ថបទដែលជាប់ទាក់ទង