ឯកឧត្ដម ព្រុំ សុខា ជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋដែលជាប្រធាន និងអនុប្រធានក្រុមបក្សគណបក្សប្រជាជនកម្ពុជាក្នុងភូមិទាំង១១នៅឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ
ភ្នំពេញ៖ ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋដែលជាប្រធាន និងអនុប្រធានក្រុមបក្សគណបក្សប្រជាជនកម្ពុជាក្នុងភូមិទាំង១១នៅឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តឧត្តមមានជ័យសិរីមហាតេជោ (វត្តជ្រោះជ្រៅ) ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលជាឃុំទើបបង្កើតថ្មី ដោយមានការចូលរួមពីសំណាក់បេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាសម្រាប់មណ្ឌលខេត្តក្រចេះ ឯកឧត្ដមអនុប្រធានគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្ត លោកប្រធានគណបក្សស្រុកស្នួល លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និង ឯកឧត្ដម លោកជំទាវ លោក លោកស្រីជាប្រធាន អនុប្រធានគណបក្សស្រុកស្នួល និងឃុំទាំង៦ គណៈសាខាបក្សភូមិ យុវជនគណបក្ស ព្រមទាំងមន្ត្រីមូលដ្ឋានក្នុងឃុំគ្រញូងសែនជ័យសរុបមានអ្នកចូលរួមប្រមាណជាង ៥០០នាក់ ៕