ការបោះឆ្នោតសកលនៅថៃចាប់ផ្តើមហើយ ខណៈដែលលទ្ធផលបឋមរំពឹងថា នឹងចេញផ្សាយយប់ថ្ងៃអាទិត្យនេះ
នៅថ្ងៃអាទិត្យនេះ ប្រជាជនថៃកំពុងធ្វើដំណើរទៅបោះឆ្នោតសម្រាប់ការបោះឆ្នោតសកលលើកដំបូងរបស់ប្រទេសថៃក្នុងរយៈពេល៤ឆ្នាំ។ អ្នកសង្កេតការណ៍កំពុងរង់ចាំមើលថាតើរដ្ឋាភិបាលដែលមានទំនាក់ទំនងនឹងយោធា នឹងអាចកាន់អំណាចបន្តទៀតបានដែរឬអត់ បន្ទាប់ពីពួកគេបានគ្រប់គ្រងអំណាចនៅក្នុងរដ្ឋប្រហារកាលពី៤ឆ្នាំមុន។
សូមបញ្ជាក់ថា ប្រជាជនថៃប្រហែល៥២លាននាក់ដែលមានសិទ្ធិបោះឆ្នោតត្រូវបានគេរំពឹងថា នឹងទម្លាក់សន្លឹកឆ្នោតរបស់ពួកគេនៅក្នុងហិបឆ្នោត មុននឹងការិយាល័យបោះឆ្នោតបិទទ្វារនៅម៉ោង៥ល្ងាចថ្ងៃអាទិត្យនេះ។
នៅក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ប្រជាជនថៃនឹងត្រូវបោះឆ្នោតជ្រើសរើសសមាជិកសភាសរុប៥០០នាក់ សម្រាប់អាណត្តិថ្មីដែលមានរយៈពេល៤ឆ្នាំ ចំណែកឯ លទ្ធផលបោះឆ្នោតក្រៅផ្លូវការ អាចនឹងត្រូវបានប្រកាសនៅយប់ថ្ងៃអាទិត្យនេះ៕