ឯកឧត្តម វ៉ី សំណាង ដឹកនាំកិច្ចប្រជុំពិភាក្សាលើការពិនិត្យ និងវាយតម្លៃ កំណត់អត្តសញ្ញាណដីប្រជាពលរដ្ឋកំពុងប្រើប្រាស់អាស្រ័យផល ក្នុងតំបន់សហគមន៍
ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើការពិនិត្យ និងវាយតម្លៃ កំណត់អត្តសញ្ញាណដីប្រជាពលរដ្ឋកំពុងប្រើប្រាស់អាស្រ័យផល ក្នុងតំបន់សហគមន៍ ដែលរាជរដ្ឋាភិបាលបានកំណត់ដើម្បីស្នើសុំចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិ ធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្ត អគារ (ខ) ៕