រដ្ឋសភាវៀតណាម ប្រគល់អំណោយសម្ភារៈការិយាល័យ ជូនរដ្ឋសភាកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលអំណោយជាសម្ភារៈការិយាល័យពីរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ពី ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។
ពិធីខាងលើក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកា រដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការរដ្ឋសភាផងដែរ ៕