លោកឧកញ៉ា ហួត ឈឿន ទទួលបានគ្រឿងឥស្សរិយយសជាតូបការ ពីឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត បានប្រគល់ប្រគល់គ្រឿងឥស្សរិយយសជាតូបការ ជូនលោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ក្នុងការបំពេញតួនាទី និងភារកិច្ចបានយ៉ាងល្អ។
ការប្រគល់គ្រឿងឥស្សរិយយសជាតូបការ ជូនលោកឧកញ៉ា ហួត ឈឿន បានធ្វើឡើង ក្នុងឳកាសឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញពិធីពិសាអាហារពេលល្ងាចជាមួយនឹងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ទូទាំងប្រទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣៕