ឯកឧត្ដម ស្វាយ សំអ៊ាង និង ឯកឧត្តម ឈាង ឡាក់ អញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែ និងរៀបដុំបេតុងចិញ្ចើមសងខាងផ្លូវប្រវែង ៤.៩១៦ម៉ែត្រ ស្ថិតក្នុងក្រុងស្ទឹងត្រែង
ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជេីញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែង ២.៤៥៨ម៉ែត្រ ទទឹង ១៥ម៉ែ្រត ស្ពានបេតុង ១កន្លែង ប្រវែង ១២ម៉ែត្រ ទទឹង ១៥ម៉ែត្រ ប្រព័ន្ធលូសងខាងផ្លូវប្រវែង ១.៦៤៨ម៉ែ្រត រេហ្កា ៦៦កន្លែង និងរៀបដុំបេតុងចិញ្ចើមសងខាងផ្លូវប្រវែង ៤.៩១៦ម៉ែត្រ ស្ថិតក្នុងក្រុងស្ទឹងត្រែង។
ក្នុងឱកាសនៃពិធីនេះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងនាំយកអំណោយជាសារុង ក្រមា និងថវិកា របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋ ចំនួន ៣០០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ក្រមា១ និងថវិកា ២ម៉ឺនរៀល ៕