ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងសេវាកម្មអាស៊ាន
ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់គណ:កម្មការ ដើម្បីប្រជុំពិនិត្យសិក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងសេវាកម្មអាស៊ាន នៅវិមានរដ្ឋសភា។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្ពីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងសេវាកម្មអាស៊ានត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំសម្រេចនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ដោយប្រគល់សេចក្តីព្រាងច្បាប់នេះជូនគណ:កម្មការទី៩ នៃរដ្ឋសភា ធ្វើការសហការជាមួយគណ:កម្មការទី៥ នៃរដ្ឋសភា ៕